(ភ្នំពេញ)៖ សមាគមមីក្រូហិរញ្ញវត្ថុ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ បានបើកសិក្ខាសាលាផ្សព្វផ្សាយអំពី គោលការណ៍ការពារអតិថិជនកំណែថ្មី ២.០ នៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមពី លោកឧកញ៉ា ប៊ុន មុនី ទីប្រឹក្សាសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា, លោក Philippe នាយកនៃទីភ្នាក់ងារអភិវឌ្ឍបារាំង ប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងលោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា។
លោកឧកញ៉ា ប៊ុន មុនី បានឲ្យដឹងថា ការរីកចម្រើន និងភាពជោគជ័យរបស់អតិថិជន គឺជាជោគជ័យពិតប្រាកដរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុ ដូចនេះគ្រប់សកម្មភាពរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុ គឺទុកអតិថិជនជាអាទិភាព ដោយធានាថា ពួកគាត់ពេញចិត្តចំពោះសេវាកម្ម និងមាននូវការការគ្រប់គ្រាន់ និងទទួលបានផលបប្រយោជន៍ ដែលធ្វើឲ្យមានការផ្លាស់ប្ដូរជីវភាពរស់នៅបានប្រសើរឡើង និងឈានទៅកាន់បន្ថយភាពក្រីក្រប ប្រកបដោយប្រសិទ្ធភាព និងមានជោគជ័យ។
លោកឧកញ៉ាថា ការៀបចំសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយអំពី «ដំណើរការឆ្ពោះទៅកាន់វិញ្ញាបនបត្រគោលការណ៍ការពារអតិថិជនកំណែថ្មី ២.០» សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដោយទាមទារឲ្យមានការយកចិត្តទុកដាក់ ចំពោះកំណែទម្រង់ថ្មី នៃគោលការណ៍ការពារអតិថិជន ហើយលើកទឹកចិត្តប្រតិបត្តិករទាំងអស់គ្នា គាំទ្រកម្មវិធីនេះ និងចូលរួមចុះឈ្មោះជាមួយ ស្មាតខេមផេន។
លោកទីប្រឹក្សាបានបន្តថា បេសកកម្មផ្ដល់វិញ្ញាបនបត្រគោលការណ៍ការពារអតិថិជន ស្ថិតនៅក្រោមជំនួយរបស់ទីភា្នក់ងារអភិវឌ្ឍបារាំង ហៅកាត់ថា AFD នេះពិតជាមានតម្លៃគួរឲ្យកត់សម្គាល់ ដោយរយៈពេល៣ឆ្នាំ កន្លងមកនេះ គឺមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន១១ បានយល់ព្រមផ្ដល់កិច្ចសហការ ដែលក្នុងនោះមាន ៨ស្ថាប័នហើយ ដែលទទួលបានវិញ្ញាបនបត្រគោលការណ៍ការពារអតិថិជនពី ស្មាតខេមផេន រួមមានធនគារ៖ LOLC, PRASAC, SPN, VFC, HKL, AMRET, KREDIR និង AMK គឺជាវិញ្ញបនបត្រកម្រិតអន្តរជាតិ ដែលត្រូវបានផ្ដល់តម្លៃខ្ពស់ទាំងក្នុងប្រទេស និងជាគំរូលើឆាកអន្តរជាតិ។
បើតាមលោក ប៊ុន មុនី វិស័យមីក្រូហិរញ្ញវត្ថុ មានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ដែលជាការលេចធ្លោរលើឆាកអន្តរជាតិ ទាំងផ្នែកគុណភាព និងបរិមាណ ពោលគឺមីក្រូហិរញ្ញវត្ថុ បានខិតទៅជិតប្រជាពលរដ្ឋ តាមរយៈសាខាប្រតិបត្តិការជាង ១,៣០០កន្លែង នៅទូទាំងប្រទេស ដែលជាការទូទាំងប្រទេស ដែលជាការបង្កលក្ខណៈងាយស្រួល ដល់អតិថិជន ដែលរស់នៅទីជនបទបានទទួលសេវាកម្មនេះ ដោយផ្ទាល់ពីគ្រឹះស្ថាន ទាំងផ្នែកប្រាក់បញ្ញើ និងប្រាក់កម្ចី និងមានជម្រើសច្រើន ក្នុងការខ្ចីទុននេះ។ ជាមួយនឹងប្រាក់ទុនជាង ៣ពាន់លានដុល្លារអាមេរិក និងបានផ្ដល់ជូនអតិថិជនជាង ២លានគ្រួសារ ស្មើនឹង៦០% នៃគ្រួសារសរុបនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការសងត្រលប់មកវិញទាន់ពេល ក្នុងកម្រិតជាង ៩៩% ដែលជាកម្រិតល្អបំផុត នៃមីក្រូហិរញ្ញវត្ថុអន្តរជាតិ។
លោកបញ្ជាក់ទៀតថា ជោគជ័យទាំងអស់ដែលទទួលបាន កន្លងមកនេះ ក៏ដោយសារមានការសហការយ៉ាងល្អពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសគឺរាជរដ្ឋាភិបាល ដែលមានចក្ខុវិស័យត្រឹមត្រូវក្នុងការវិស័យមីក្រូហិរញ្ញវត្ថុនេះ ដែលតាមរយៈធនាគារជាតិនៃកម្ពុជា និងក្រសួងពាក់ព័ន្ធ ក្នុងការដឹកនាំគាំទ្រ និងការគ្រប់គ្រង៕