(បន្ទាយមានជ័យ)៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន សមាជិកអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានដឹកនាំសមាជិកសមាជិកា គណបក្សប្រជាជនខេត្តបន្ទាយមានជ័យ រាប់ពាននាក់ ដង្ហែគណបក្សប្រជាជននៅថ្ងៃបញ្ចប់ យុទ្ធនាការឃោសនាបោះឆ្នោតនេះ។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺស្ថិតនៅជាគណបក្សនយោបាយដ៏ធំ និងរឹងមាំបំផុតនៅក្នុង ប្រទេសប្រទេស ហើយមិនដូចគណបក្សដទៃ បានត្រឹមតែសន្យា។ លោកបានបន្តថា «គណបក្សប្រជាជនយើង គឺបានរំដោះជាតិទឹកដី និងកសាងប្រទេសរីកចម្រើន មកទល់សព្វថ្ងៃនេះ។ មានគណបក្សប្រជាជន គឺច្បាស់ជាមានសន្តិភាព និងវឌ្ឍនៈភាពសង្គមហើយជោគជ័យ របស់គណបក្សប្រជាជនកម្ពុជា គឺជាជោគជ័យរបស់ប្រជាជនកម្ពុជា ដែលអ្វីៗទាំងអស់គឺកើតចេញពីពលិកម្មរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា ។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងអំណរគុណ និងអំពាវនាវ អ្នកចូលរួម និងប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យទាំងអស់ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់អាណត្តិកន្លងមក និងសូមបន្តបោះឆ្នោតគាំទ្រ ដល់គណបក្សប្រជាជនបន្តទៀតដើម្បីអភិវឌ្ឍន៍ឃុំ សង្កាត់យើងទាំងអស់គ្នាបន្ថែមការរីកចម្រើន ដើម្បីអនាគតយើង អនាគតកូនចៅយើងគ្រប់គ្នា
សូមជម្រាបថា ក្បួនដង្ហែរនេះចេញពីក្រុងសិរីសោភ័ណ ឆ្ពោះទៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ៕