Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេច​ពញា​ចក្រី ​ហេង ​សំ​រិន ​ដឹកនាំ​សមាជិក​រាប់​ម៉ឺន​នាក់ ​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ទ្រង់ទ្រាយ​ធំ ​នៅ​ខេត្ត​ត្បូងឃ្មុំ

02-06-2017 09:24

(ត្បូវឃ្មុំ)៖ ថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌលត្បូងឃ្មុំ សម្តេចពញាចក្រី ហេង សំរិន បានដឹកនាំសមាជិក-សមាជិកាគណបក្ស រាប់ម៉ឺននាក់ បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅទូទាំងខេត្តត្បូងឃ្មុំ។

ខណៈដែលសម្ដេច ហេង សំរិន កំពុងធ្វើការដង្ហែបក្សនៅខេត្តត្បូងឃ្មុំឯណោះ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានដឹកនាំសមាជិក-សមាជិកា និងអ្នកគាំទ្រប្រមាណ២០ម៉ឺននាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំ នៅរាជធានីភ្នំពេញផងដែរ។

យុទ្ធនាការឃោសនាបោះឆ្នោត មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ពោលគឺនឹងិទបញ្ចប់នៅថ្ងៃនេះហើយ ចំណែកនៅនៅថ្ងៃទី០៣ ខែមិថុនា ស្អែកនេះ សកម្មភាពឃោសនាទាំងអស់ នឹងត្រូវបញ្ឈប់ទាំងអស់នៅទូទាំងប្រទេស។

សូមជម្រាបថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងត្រូវធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខឆាប់នេះ៕