(តាកែវ)៖ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ លោក បួន លឹមហេង ប្រធានក្រុមការងារចុះជួយពង្រឹងមូលដ្ឋាន ឃុំកពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា ប្រមាណជាង៦០០នាក់។
ឆ្លៀតក្នុងឱកាសនោះ លោក បានអំពាវនាវ និងរំលឹកជាថ្មីម្តងទៀតដល់សមាជិក សមាជិកាបក្សទាំងអស់អោយត្រៀមខ្លួនរួចជាស្រេចសម្រាប់ថ្ងៃទី៤ ខែមិថុនា ខាងមុខ ដែលជាថ្ងៃបោះឆ្នោតឃុំ-សង្កាត់របស់យើង ដោយរៀបចំឯកសារពាក់ពន្ធ័អោយបានគ្រប់គ្រាន់ និងគូសសញ្ញាឲ្យបានត្រឹមត្រូវជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២ នៅក្នុងឃុំកពង់រាប ដើម្បីបន្ត និងពង្រឹងការអភិវឌ្ឍន៍ភូមិ-ឃុំ របស់យើងអោយកាន់តែរីកចំរើនថែមទៀត។
បន្ទាប់ពីពិធីសំណេះសំណាលរួច លោក និងក្រុមការងារ ក៏បានរៀបចំពិធីដង្ហែរក្បួនយុទ្ធនាការឃោសនាបោះឆ្នោត ដោយមានការចូលរួមពី សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជានៅទីនោះផងដែរ ព្រមទាំងមានតន្រី្ត រាំលេងកំសាន្ត សម្រាប់កំដរជូនបងប្អូនសមាជិក សមាជិកាបក្សទាំងអស់នៅចុងបញ្ចប់នៃកម្មវិធី។