(កណ្តាល)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានប្រកាសហាមឃាត់រថយន្តធំៗមិនឲ្យចរាចរនៅលើកំណាត់ផ្លូវសំខាន់ៗចំនួន ១០ខ្សែ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ស្អែកនេះ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងជួយសម្រួលចរាចរណ៍ការដង្ហែក្បួនឃោសនារកសំឡេងឆ្នោតនៅថ្ងៃចុងក្រោយ។
កំណាត់ផ្លូវដែលហាមឃាត់មិនឲ្យរថយន្តធំៗធ្វើដំណើរនោះរួមមាន៖ ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៨ ផ្លូវជាតិលេខ២១អា ផ្លូវជាតិលេខ ២១បេ និងផ្លូវខេត្តលេខ ១១០។ ការហាមឃាត់នេះធ្វើឡើងចាប់ពីម៉ោង ៥ព្រឹក រហូតដល់ម៉ោង ១១យប់៕