(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង ៧៖០០នាទីយប់)។ លោក លឹម ជាវុត្ថា ,លោក វ៉ាន់ សារាយ, លោក ពេជ្រ ប៊ុន សាយ, កញ្ញា​ ឆេង សូរិយា, កញ្ញា សំ ស្រីនីត, អាន សុគន្ធធារ៉ា, លោក សៀរ សៀកឡេង រាយការណ៍ព័ត៌មានទាំងនេះ៖

* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងគូសបញ្ជាក់ថា បើនៅមានការជេរប្រមាថ ការញុះញង់លាបពណ៌...ប្រភពនៃសង្គ្រាម និងការចលាចល នៅតែមានសម្រាប់កម្ពុជា
២៖ ក្រសួងការងារ ប្រកាសថ្កោលទោសដាច់អហង្ការ ចំពោះសម្តីទណ្ឌិត សម រង្ស៊ី ដែលចោទអាជ្ញាធរថាមិនអនុញ្ញាតឲ្យ កម្មករឈប់សម្រាកដើម្បីទៅបោះឆ្នោត
៣៖ គណបក្សសង្រ្គោះជាតិ សម្រេចដង្ហែក្បូន​ឃោសនានៅថ្ងៃបញ្ចប់ នៅពេលរសៀលវិញ ខណៈសម្ដេចតេជោ ហ៊ុន សែន ដឹកនាំអ្នកគាំទ្រដ៏ធំសម្បើមជាង១៥ម៉ឺននាក់ ហែក្បូន នៅពេលព្រឹក
៤៖ ក្រសួងការពារជាតិ ប្រកាសថា ការសន្យារបស់ លោក យឹម សុវណ្ណ ដែលថាបំពាក់អាវុធទំនើបដល់កងទ័ព គឺជាការបោកប្រាស់​ប្រជាពលរដ្ឋ​ដើម្បី​សន្លឹកឆ្នោត
៥៖ អ្នកនាំពាក្សគណបក្សសំឡេងភាគច្រើនក្នុងរដ្ឋសភា ថ្កោលទោសខ្លាំងៗលើគម្រោងទុច្ចរិតរបស់ក្រុម NGOs ដែលមានផែនការជួយដល់បក្សប្រឆំាង ក្នុងពេលបោះឆ្នោត
៦៖ អតីតអ្នកគាំទ្របក្សសង្គ្រោះជាតិដ៏ល្បាញល្បី កញ្ញា ធី សុវណ្ណថា តំណាងឲ្យក្រុមយុវជនជាង១០ម៉ឺននាក់ទូទាំងប្រទេស ប្រកាសចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា
៧៖ កញ្ញា ធី សុវណ្ណថា អះអាងថា ធ្លាប់ទទួលការញុះញង់បណ្តុះបណ្តាលមនោគមវិជ្ជាចងគំនុំហិង្សា លាបពណ៌ខ្មែរថាយួន ពីថ្នាក់ដឹកនាំកំពូលរបស់ គណបក្សសង្រ្គោះជាតិ
៨៖ តារាចម្រៀង យូរី និង​​​អតីត​គូស្នេហ៍ លោក រ៉េត ចេញ​មុខ​បកស្រាយ​ជុំវិញរឿង​ទម្លាយ​​រូបភាព​លើ​គ្រែ និងរូបភាពផ្អែមល្ហែម
៩៖ កម្ពុជា ជាប់ឆ្នោតជាសមាជិកគណៈក្រុមប្រឹក្សាប្រតិបត្តិកម្មវិធីអភិវឌ្ឍន៍ របស់អង្គការសហប្រជាជាតិ
១០៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ការលើកឡើងអំពីការបំពាក់អាវុធទំនើប ដោយគណបក្សសង្គ្រោះជាតិ គឺជាការចំអកឡកឡឺយ និងម៉ាក់ងាយដល់ កងកម្លាំងប្រដាប់អាវុធកម្ពុជា
១១៖ ៥ខែដើមឆ្នាំ២០១៧ ភ្ញៀវទេសចរទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានជាង១លានសន្លឹកកើន១២% ទទួលបានចំណូលជាង៤៥លានដុល្លារ
១២៖ ពលករខ្មែរ១៧នាក់ ត្រូវនគរបាលសមុទ្រវៀតណាមឃាត់ខ្លួន ក្នុងសកម្មភាពជួញដូរ ប្រេងខុសច្បាប់
១៣៖ ពិតជា​អស្ចារ្យមែន! Trailer រឿងបែបប្រវត្តិសាស្ត្ររបស់ខ្មែរ «ហ្លូងព្រះស្ដេចកន» ចេញភ្លាម កក្រើកភ្លែត!
១៤៖ ម្ចាស់សំនៀងបទ «យួនចូលស្រុកហើយ» កញ្ញា សូ ធារ៉ា ប្រកាសដើរចេញពីគណបក្សសង្រ្គោះជាតិ ក្រោយរងការប្រមាថធ្ងន់ធ្ងរ, ថ្ងៃស្អែកកញ្ញា ចូលរួមដង្ហែបក្សជាមួយសម្តេចតេជោ ហ៊ុន សែន

* ព័ត៌មានអន្តរជាតិ (World News)
១៖ ផ្ទុះគ្រាប់បែកលើរថយន្តទៀតហើយ នៅក្បែរ​ព្រលានយន្តហោះ​អាហ្វហ្គា​នីស្ថាន បណ្តាល​ឲ្យមនុស្ស​០៦នាក់​ស្លាប់ និងរបួស!
២៖ លោក ដូណាល់ ត្រាំ «ថ្កោលទោសការបំផ្ទុះគ្រាប់បែក ដ៏អាក្រក់ក្រៃលែងនៅអាហ្វហ្គានីស្ថាន» និងពិចារណា បង្កើនទ័ពអាមេរិកបន្ថែមទៀត!
៣៖ លោក ដូណាល់ ត្រាំ «នឹងលើក​បញ្ហាកូរ៉េ​ខាងជើង​ឲ្យវៀតណាម​ជួយ» ទាំងដឹងថា វៀតណាម​គ្មានទឹក​មាត់ប្រៃ! ៕