(ឧត្តរមានជ័យ)៖ បើកការដ្ឋានសាងសង់ផ្លូវលំចំនួន៤ខ្សែ បានធ្វើឡើងក្រោមវត្តមានលោក ស ថាវី ប្រធាគណៈកម្មាធិការបក្សខេត្តឧត្តមានជ័យ លោកយឹម ធិន អនុប្រធាគណៈកម្មាធិការបក្សខេត្ត នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ ។
លោក ស ថាវី បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបើកការដ្ឋានសាងសង់ផ្លូវនោះថា មានតែគណបក្សប្រជាជនតែមួយគត់ ដែលរួមសុខរួមទុក្ខ ជួយដោះស្រាយរាល់ការលំបាករបស់បងប្អូន ប្រជាពលរដ្ឋគ្រប់ពេលវេលា។ លោកបានប្រាប់ទៅប្រជាពលរដ្ឋកុំជឿទៅលើការឃោសនាបោកប្រាស់របស់ គណបក្សនយោបាយមួយចំនួនដើរភូតភរ ញុះញង់បង្កឲ្យមានភាព ចលាចលអសន្តិសុខក្នុងសង្គមផងដែរ។
លោកក៏បានផ្តាំផ្ញើដល់បងប្អូនទាំងអស់ សូមទៅបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ហើយសូមបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បីការពារសន្តិភាព ស្ថេរភាព និងកសាង អភិវឌ្ឍន៍ប្រទេសយើងឱ្យកាន់តែរីកចំរើន ជឿនលឿនបន្ថែមទៀត៕