(ភ្នំពេញ)៖ សូមទាញការប្រៀបធៀប ដោយទស្សនៈយល់ឃើញថា ការសម្រេចចិត្តបោះឆ្នោត១សន្លឹក ជូនគណបក្សនយោបាយមួយ ប្រៀបបានការសម្រេចចិត្តជោគវាសនា កូនក្រមុំប្រគល់ទៅឲ្យកូនកំលោះ ម្នាក់ជាមើលថែរក្សាមញ្ចឹងដែរ។
យុទ្ធនាកាឃោសនាបោះឆ្នោត របស់គណបក្សនយោបាយ គឺដើម្បីផ្សព្វផ្សាយពីគោលនយោបាយរបស់ខ្លួន ដើម្បីបានការគាំទ្រ និងបោះឆ្នោតជូនពីប្រជាពលរដ្ឋនោះ សូមប្រជាពលរដ្ឋដែលសិទ្ធិក្នុងការបោះឆ្នោតមួយសន្លឹក ជូនទៅគណបក្សនយោបាយមួយ សូមប្រៀបធៀប និងគិតថា សន្លឹកឆ្នោតមួយសន្លឹកនេះ បីដូចជាកូនក្រមុំម្នាក់ ហើយសូមប្រៀបធៀបនិងគិតថា គណបក្សនយោបាយបីដូចជាកូនកំលោះ ដែលមកដណ្តឹងកូនក្រមុំរបស់ខ្លួន ហើយត្រូវសម្រេចចិត្តជ្រើសរើសតែម្នាក់ ដើម្បីផ្ញើរជោគវាសនាកូនក្រមុំរបស់ខ្លួន ទៅលើកូនកំលោះម្នាក់នោះ។ សូមធ្វើការវិភាគនិងសម្រេចចិត្តដូចតទៅ
កូនកំលោះទី១ គឺជាកូនកំលោះដែលរូបសម្បត្តិសមរម្យ ជាមនុស្សដែលយើងស្គាល់ច្បាស់ពីប្រវត្តិឪពុកម្តាយ សាច់ញាតិ ជាកូនកំលោះមានអត្តចរិត ស្លូតបូត រឹងមាំ ទទួលខុសត្រូវ ដឹងសុខដឹងទុក្ខ ខិតខំតស៊ូ ធ្វើការគ្រប់បែបយ៉ាង ស្រឡាញ់មើលបម្រើក្រុមគ្រួសារ និងមានសមត្ថភាពជួយ កសាងគ្រួសារឱ្យបានសម្បូរសប្បាយរុងរឿងជាយូមកហើយ។
កូនកំលោះទី២ គឺអណិកជនមានភាពហ៊ឺហារ ទើបតែមកពីបរទេស មិនស្គាល់ប្រវត្តិឪពុកម្តាយ សាច់ញាតិច្បាស់ ជាកូនកំលោះមានអត្តចរិត ឈ្លើយព្រហើនកោងកាច ពូកែសន្យាតែមាត់ថា ស្រឡាញ់កូនក្រមុំម្នាក់ហ្នឹងណាស់ តែធាតុពិតមិនដែលដឹងពីសុខដឹងទុក្ខ និងមិនដែលមើលបម្រើគ្រួសារ កូនក្រមុំម្តងណាឡើយ និងគ្មានសមត្ថភាពជួយកសាងគ្រួសារឱ្យបានសម្បូរសប្បាយរុងរឿងនោះ គឺគិតតែញុះញង់ បញ្ឆេះកំហឹង និងបំផ្លាញសុភមង្គលគ្រួសារនោះទៅវិញ។
សរុបសេចក្តីមក យើងអាចប្រៀបធៀបកូនកំលោះទី១ គឺជាគណបក្សប្រជាជនកម្ពុជា និងកូនកំលោះទី២ គឺជាគណបក្សផ្សេង។ ដូច្នេះយោងតាមលក្ខណៈសម្បត្តិរបស់កូនកំលោះទាំង២ខាងលើ តើប្រជាពលរដ្ឋដែលជាឪពុកម្តាយ របស់កូនក្រមុំ គួរសម្រេចចិត្តជោគវាសនាកូនក្រមុំឱ្យទៅកូនកំលោះទី១ ឬទី២? នេះប្រៀបដូចជាការការសម្រេចចិត្ត បោះឆ្នោត១សន្លឹក ជូនគណបក្សនយោបាយ ដែលមានលក្ខណៈសម្បត្តិដូចកូនកម្លោះទី១ និងទី២ដូច្នេះដែរ។
បើចំពោះខ្ញុំ ជាឪពុកម្តាយរបស់កូនក្រមុំវិញ ខ្ញុំសម្រេចចិត្តជោគវាសនាកូនក្រមុំរបស់ខ្ញុំ ទៅឱ្យកូនកំលោះទី១ ឱ្យដូចទៅនឹងពាក្យចាស់លោកពោលថា ធ្វើស្រែឱ្យមើលស្មៅទុកដាក់កូនចៅឱ្យមើលផៅសន្តាន៕
ដោយ៖ អ៊ុំ រស្មី