(ភ្នំពេញ)៖ កម្មវិធី BreadTalk’s Kid Surprise ឆ្នាំ២០១៧ របស់ហាងនំបុ័ង BreadTalk បានធ្វើអោយកុមារា កុមារី ជាច្រើន ពោពេញដោយស្នាមញញឹម និងភាពរីករាយជាមួយនឹង Surprised Eggs និង កូប៉ុង ដូណាត់ ដែលពួកគេទទួលបានក្នុងឱកាសទិវាកុមារអន្តរជាតិ១ មិថុនានេះ។
មិនខុសពីឆ្នាំមុនៗប៉ុន្មានទេ ហាងនំបុ័ង BreadTalk តែងតែបង្កើតអោយមាន កម្មវិធីសប្បាយរីករាយផ្សេងៗសម្រាប់កុមារ នៅថ្ងៃពិសេសមួយនេះ ដើម្បីឲ្យក្មេងៗ បានទទួលអារម្មណ៏កក់ក្តៅបន្ថែម ជាមួយក្រុមគ្រួសារ ក៏ដូចជារីករាយញាំ ផលិតផលនំ ដ៏ឆ្ងាញ់ជាប់មាត់ នៅក្នុងហាងនំបុ័ង BreadTalk តែម្តង។
នៅពេលដែលបុគ្គលិក របស់ BreadTalk ផ្តល់ កាដូ Surprised Eggs ក្មេងៗបានបង្ហាញទឹកមុខញញឹមស្រស់ស្រាយ និងបញ្ចេញកាយវិការភ្ញាក់ផ្អើលនៅពេលដែលពួកគេបើកឃើញកាដូពិសេស រួមទាំងកូប៉ុងដូណាត់ ដែលមាននៅក្នុង Eggs នោះ។
គួររំលឹកផងដែរថា BreadTalk គឺជាហាងនំបុ័ងលំដាប់អន្តរជាតិ ដែលមានឈ្មោះបោះសំលេងនៅប្រទេសសឹង្ហបុរី ហើយបានមកដល់ប្រទេសកម្ពុជានេះ តាំងពីឆ្នាំ ២០១៤ ដែលផលិតនំសាច់ទន់ មានរសជាតិប្លែកៗច្រើនមុខ ព្រមទាំងនំ Cake ដែលត្រូវបានអតិថិ ជាច្រើនទទួលស្គាល់ទាំងរសជាតិ តម្លៃ អនាម័យ និងរចនាដ៏ប្រណិត៕