(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ បានចេញសេចក្តីណែនាំដល់ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ប្រធានគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប) និងប្រធានគណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត (គ.ក.ប/គ.ក.រ) ឲ្យយកចិត្តទុកដាក់ខ្ពស់ទៅលើការរក្សាសន្តិសុខសណ្តាប់ របៀបរៀបរយ និងសុវត្ថិភាពនៅតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ដើម្បីធ្វើឲ្យការបោះឆ្នោតនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ដំណើរការទៅដោយភាពល្អប្រសើរ។

នៅក្នុងសេចក្តីណែនាំដែលចេញផ្សាយនៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧នេះ គ.ជ.ប ក៏បានបង្ហាញផងដែរថា តើបុគ្គលណាខ្លះមានសិទ្ធិចេញចូលក្នុងការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត?

សូមអានសេចក្តីបញ្ជាក់ថា របស់ គ.ជ.ប៖