(ភ្នំពេញ)៖ The Park Land 598 ជាគម្រោងថ្មីរបស់ក្រុមហ៊ុន ជីប ម៉ុង លែន ដែលនឹងបើកលក់ជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ។
គម្រោង ដឹ ផាក លែន ៥៩៨ ស្ថិតនៅតាមបណ្ដោយផ្លូវ៥៩៨ ឬផ្លូវឯកឧត្តមជាសុផារ៉ា ដែលស្ថិតនៅក្នុងសង្កាត់ច្រាំងចំរេះពីរ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
គម្រោងនេះចម្ងាយពីរង្វង់មូលកាំកូស៊ីធីប្រហែលបួនគីឡូម៉ែត្រ និងផ្សារភ្ជាប់ទៅនឹងវិថីតូចធំយ៉ាងខ្វាត់ខ្វែង។
គេអាចធ្វើដំណើរចេញពីគម្រោងនេះទៅកាន់ផ្សារទំនើប Aeon Mall II ចម្ងាយប្រហែល៤.៣គីឡូម៉ែត្រ។ គម្រោងនេះភ្ជាប់ទៅនឹងផ្លូវជាតិលេខ៥ ចម្ងាយត្រឹមតែ៩០០ម៉ែត្រ។
អ្នកអាចធ្វើដំណើរទៅផ្លូវជាតិលេខ៦A តាមផ្លូវលីយ៉ុងផាត់ និងអាចធ្វើដំណើរទៅផ្លូវជាតិលេខ៤ តាមទំនប់កប់ស្រូវ។ ក្រៅពីនេះ មានផ្លូវធំទូលាយពុះកណ្ដាលគម្រោង ដឹ ផាក លែន ៥៩៨ ភ្ជាប់ទៅនឹងផ្លូវទៅកាន់ទួលសង្កែ ឬមករង្វង់មូលគល់ស្ពានជ្រោយចង្វារ។
គម្រោង ដឹ ផាក លែន ៥៩៨ នឹងសាងសង់លំនៅឋានទំនើប ទាន់សម័យ ប្រាំមួយប្រភេទ គឺ វីឡាឃ្វីន, វីឡាឃ្វីនប្រភេទ A, វីឡាភ្លោះ, វីឡាកូនកាត់ប្រភេទ A, វីឡាកូនកាត់ប្រភេទ B, និងហ្សប់ហោស៍ ព្រមទាំងក្លឹបហាត់ប្រាណ និងហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងផងដែរ។ គម្រោង ដឹ ផាក លែន ៥៩៨ នឹងបើកលក់នាពេលឆាប់ៗខាងមុខនេះ៕