(បន្ទាយមានជ័យ)៖ លោក ង៉ោ ម៉េជ្រួន ប្រធានគណៈកម្មាធិការគណបក្សប្រជាជន ក្រុងប៉ោយប៉ែត និងលោក គាត ហ៊ុលបេក្ខភាពចៅសង្កាត់ ផ្សារកណ្តាល និងមានការចូលរួមពីសមាជិក សមាជិកបក្សនាំយកគ្រឿងចក្រ ទៅកាយប្រឡាយរំដោះទឹក នៅមុខវត្តផ្សារកណ្តាលសង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីរំដោះទឹកចេញពីទីប្រជុំជន និងដើម្បីបង្កាគ្រោះមហន្តរាយដោយសារទឹកជំនន់ នារដូវវស្សានេះ នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧នេះ។

លោក ង៉ោ ម៉េងជ្រួន បានថ្លែងថា អស់រយៈពេលជាងមួយសប្តាហ៍មកនេះ ក្រុមការងារគណបក្សប្រជាជន បានចូលរួមសហការជាមួយអាជ្ញាធរ កាយប្រឡាយរំដោះទឹក ដែលបានជន់លិចក្នុងទីប្រជុំជន ដោយសារទឹកភ្លៀងធ្លាក់កំហុកជាច្រើនថ្ងៃ ធ្វើឲ្យបណ្តាញលូមួយចំនួនហូរទឹកពុំទាន់ នឹងប្រឡាយមួយចំនួនត្រូវបានគោករាក់ដោយសារភក់ល្បាប់ និងកាកសំណល់ផ្សេង ធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាកមួយរយៈពេលខ្លី។
សកម្មភាពទប់ស្កាត់គ្រោះ មហន្តារាយខាងលើ ក៏មានការចូលរួមពីអជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋ និងព្រះសង្ឃគង់នៅវត្តផ្សារ កណ្តាលយ៉ាងច្រើនកុះករផងដែរ។

ជាក់ស្តែង ប្រជាពលរដ្ឋ​រស់នៅក្នុងក្រុងប៉ោយប៉ែត បានថ្លែងអំណរអគុណដល់ក្រុមការងារបក្សប្រជាជនកម្ពុជា​ និងអាជ្ញាធរក្រុង​តែងតែគិតគូរនៅបញ្ហា​ទាំងអស់ ដែលកើតមាននៅក្នុងមូលដ្ឋាន ក្រុមប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត សន្យាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​គ្រប់ៗ​អាណត្តិដើម្បីដឹកនាំប្រទេសកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕