(ភ្នំពេញ)៖ ភាពយន្តបែបប្រវត្តិសាស្រ្ត​ របស់ប្រទេសកម្ពុជា ដែលជា​​ស្នាដៃភាព​យន្ត​ថ្មី​ ​ដឹក​នាំ​សម្ដែងដោយលោក ម៉ៅ អាយុទ្ធ មានចំណងជើងថា «ហ្លួង​ព្រះ​ស្ដេច​កន» បានចេញជាវីដេអូ Trailer ហើយនៅថ្ងៃនេះ ខណៈដែលវីដេអូ បង្ហាញពីឈុតខ្លីៗនេះ ទទួលបានការចាប់អារម្មណ៍​យ៉ាងខ្លាំង ពីសំណាក់មហាជន ព្រោះតែឈុតឆាក​នីមួយៗ ពិតជាល្អ​គ្មានគូប្រៀប។

វីដេអូ Trailer ​​រឿង«ហ្លួង​ព្រះ​ស្ដេច​កន!» មាន​រយៈ​ពេល​ជិត​៣​នាទី​​ ហើយ​ពិត​ជា​​មាន​ភាព​ទាក់ទាញ​មិន​ធម្មតា ​ដោយ​បានបង្ហាញ​ពី​ការ​​ធ្វើ​សឹក​សង្គ្រាម ស្នេហា តស៊ូ​ វណ្ណៈ និង​ ​ភាព​រីក​ចម្រើន​​នា​សម័យ​ ហ្លូងព្រះស្ដេចកន។​ រឿង​នេះ​ នឹង​ចាក់​បញ្ចាំង​ជូន​ទស្សនា​​ នៅ​លើ​កញ្ចក់ទូរទស្សន៍ PNN ក្នុង​ពេល​ឆាប់ៗ​នេះ។

ភាពយន្តឆ្លុះបញ្ចាំង​ពីប្រវត្តិសាស្ត្រ រឿង «ហ្លួង​ព្រះ​ស្ដេច​កន!»​ មានការចូលរួមសម្ដែង ដោយតារាល្បីៗ ក្នុងប្រទេសកម្ពុជា ដូចជា ទេព​ រិនដារ៉ូ, ហេង ប៊ុនលាភ, ឆុំ វត្តី, ទ្រង់ ស៊ីសុវត្ថិ សិរីវុឌ្ឍ, លោក ហ៊ឹម សុភី, លោក រស់ សោភ័ណ្ឌ កញ្ញា ស៊ិន សក្កដា ព្រមទាំងតារាល្បីៗជាច្រើនដួងទៀត​។

សូមទស្សនាវីដេអូ Trailer រឿង «ហ្លូងព្រះស្ដេចកន» តើមានឈុតឆាក រស់រវើកយ៉ាងណាខ្លះ?