(ភ្នំពេញ)៖ ខ្សែរាជវង្សានុវង្សមួយអង្គ និងជាមន្រ្តីបម្រើការងារនៅក្នុងព្រះបរមរាជវាំង បានប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧នេះ អំពីការយាងសោយទិវង្គត របស់អ្នកអង្គម្ចាស់ នរោត្តម រង្ស៊ីច័ន្ទដារ៉ា ដែលត្រូវជាក្មួយព្រះអង្គម្ចាស់ នរោត្តម ច័ន្ទរង្ស៊ី ដោយជរាពាធ។
ខ្សែរាជវង្សានុវង្សអង្គដដែលនេះ បានមានប្រះបន្ទូលយ៉ាងដូច្នេះថា «សូមក្រាបបង្គំទូលថ្វាយ សម្តេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ អ្នកអង្គ និង ជូនដំណឹងដល់បងប្អូនប្រជានុរាស្រ្តថា អ្នកអង្គម្ចាស់ នរោត្តម រង្ស៊ីច័ន្ទដារ៉ា ក្មួយព្រះអង្គម្ចាស់ នរោត្តម ច័ន្ទរង្ស៊ី បានយាងចូលទីវង្គតហើយ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ ដោយជរាពោធ»។
សូមថ្វាយព្រះអាល័យដល់ដួងវិញ្ញាណកន្ធ អ្នកអង្គម្ចាស់ បានយាងទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ៕