(ភ្នំពេញ)៖ បន្ទាប់ពីដាក់ឲ្យអតិថិជនប្រើប្រាស់ជាផ្លូវការបានយ៉ាងជោគជ័យកាលពីពាក់កណ្តាលខែមីនាកន្លងទៅថ្មីៗនេះ និងដើម្បីផ្តល់អត្ថប្រយោជន៍កាន់តែសម្បូរបែបជូនដល់អតិថិជនទាំងចាស់និងថ្មី ដែលបានបន្តគាំទ្រធនាគារ កាណាឌីយ៉ាតាំងពីដើមរៀងមក ។

ធនាគារកាណាឌីយ៉ា បានបង្កើតនូវកម្មវិធីពិសេសថ្មីមួយបន្ថែមទៀតដែលមានឈ្មោះថា” ចាយប័ណ្ណឥណពន្ធវីសារបស់​ធនាគារ កាណាឌីយ៉ា ឈ្នះរង្វាន់ពេញ១ឆ្នាំ ” កម្មវិធីនេះមានរយៈពេល៦ខែ ចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។

អតិថិជនរបស់ប័ណ្ណឥណពន្ធវីសាទាំងអស់របស់ធនាគារ កាណាឌីយ៉ាគ្រាន់តែធ្វើការចំណាយចាប់ពី​៣០ដុល្លារអាមេរិក​ឡើងទៅ នៅរាល់ពេលការចាយតាមរយៈប័ណ្ណឥណពន្ធវីសានៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា នឹងមានឱកាស​ឈ្នះរង្វាន់ជាច្រើនដូចជា៖
រង្វាន់ទី១៖ ចាក់សាំងឥតគិតថ្លៃនៅស្ថានីយ៍ Caltex ពេញ១ឆ្នាំ ចំនួន ៤រង្វាន់

រង្វាន់ទី២៖ ញ៉ាំអាហារសម្រន់ឥតគិតថ្លៃនៅ LOTTERIA ពេញ១ឆ្នាំ ចំនួន ៨ រង្វាន់

រង្វាន់ទី៣៖ មើលកុននៅ Major Cineplex ដោយឥតគិតថ្លៃ ពេញ១ឆ្នាំ ចំនួន ១៦ រង្វាន់

រង្វាន់ទី៤៖ ទទួលបានគូប៉ុង កាណាម៉ល សម្រាប់ការទិញទំនិញតាមអនឡាញ ចំនួន ៣២រង្វាន់

ការចាប់រង្វាន់លើកទី១ ធ្វើឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ និងលើកទី២ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ។

រួសរាន់ឡើង!!! សម្រាប់អតិថិជនដែលកំពុងប្រើប្រាស់ប័ណ្ណឥណពន្ធវីសារបស់ធនាគារ កាណាឌីយ៉ា ចំណាយកាន់តែច្រើនទទួលបានឱកាសឈ្នះរង្វាន់កាន់តែច្រើន។  សម្រាប់អតិថិជនដែលពុំទាន់មានប័ណ្ណឥណពន្ធវីសារបស់ធនាគារ កាណាឌីយ៉ា សូមរួសរាន់មកបើកប័ណ្ណឥណពន្ធវីសា ដើម្បីមានឱកាសឈ្នះរង្វាន់នេះដែរ ធនាគារ កាណាឌីយ៉ា នឹងគ្រោងធ្វើការចាប់រង្វាន់ជារៀងរាល់ឆ្នាំ ដើម្បីឲ្យអតិថិជនទទួលបានសំណាងជារៀងរាល់ឆ្នាំ។

ព័ត៌មានបន្ថែមទូរស័ព្ទមកលេខ៖០២៣ ៨៦៨ ២២២ ឬចូលទៅកាន់គេហទំព័រ www.canadiabank.com.kh ៕