(សៀមរាប)៖ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តសៀមរាប និងជាប្រធានក្រុមការងារ គណៈកម្មាធិការកណ្តាល ចុះជួយខេត្តសៀមរាប បានជួបសំណេះសំណាលជាមួយ បេក្ខជនក្រុមប្រឹក្សាឃុំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅស្រុកស្រីស្នំ ចំនួន១,៥៧៤ នាក់ ។
ការចុះជួបសំណេះសំណាលរបស់ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ នេះអមដំណើរដោយ លោក បណ្ឌិត ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ នៃគណបក្សខេត្តសៀមរាប, សមាជិកព្រឹទ្ធសភា, រដ្ឋសភា, ប្រតិភូអមដំណើរ និងក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តសៀមរាប សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការ នៃគណបក្សខេត្ត និងក្រុមការងារចុះជួយស្រុកផងដែរ៕