(ភ្នំពេញ)៖ គណៈកម្មាធិការរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានទទួលស្គាល់មន្រ្តីថ្នាក់ដឹកនាំមូលដ្ឋាន នៃអង្គការយុវជនកិច្ចការសង្គម របស់កញ្ញា ធី សុវណ្ណថា ចំនួន៤០៧នាក់ ជាអ្នកអង្កេតការបោះឆ្នោត ឃុំ-សង្កាត់ ឆ្នាំ២០១៧ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧។