Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បើកបរមិនត្រូវលើស​ល្បឿនកំណត់​ជាដាច់ខាត! ស្លាប់​៥នាក់ និងរបួស​១០នាក់ ក្នុងគ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស ថ្ងៃ​ម្សិលមិញ

01-06-2017 07:08

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ និងរបួសធ្ងន់ស្រាល១០នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍៨លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន៧គ្រឿង រថយន្ដធុនតូចចំនួន៧គ្រឿង និងរថយន្តធំ៥គ្រឿង,រថយន្ដធុនធំ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, ប្រជែង និងមិនគោរពសិទ្ធិ។

សូមបញ្ជាក់ថា រយៈពេល៣១ថ្ងៃ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួ​ន២៧២លើក បណ្ដាលឲ្យស្លាប់១២៩នាក់ របួសធ្ងន់២៧៧នាក់ និងរងរបួសស្រាល១៥៨នាក់៕