(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង ៧៖០០នាទីយប់)។ លោក លឹម ជាវុត្ថា, លោក ស៊ន សុភ័ក្រ្ត, លោក វ៉ាន់ សារាយ, លោក ប៉ា ជេដ្ឋា, លោកពេជ្រ ប៊ុនសាយ , កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក សៀ សៀកឡេង និង លោក អាន សុគន្ធារ៉ា​ រាយការណ៍ព័ត៌មានទាំងនេះ៖

១៖ កងទ័ពប្រកាសជំហរមិនគាំទ្រសារនយោបាយ «បំពាក់អាវុធទំនើប» របស់លោក យឹម សុវណ្ណ និងចាត់ទុកជាសារញុះញង់បង្កអសន្តិសុខ
២៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្លែងថា អង្គការលើកលែងទោសអន្តរជាតិ ឃុបឃិតគ្នាជាប្រព័ន្ធ ដើម្បីវាយប្រហាររាជរដ្ឋាភិបាលកម្ពុជា ពេលបោះឆ្នោត
៣៖ សាលារាជធានីភ្នំពេញ ដាក់លក្ខខណ្ឌ២ចំណុចដល់ CNRP សម្រាប់ការដង្ហែក្បួនឃោសនារកសំឡេងឆ្នោត ទ្រង់ទ្រាយធំ នៅថ្ងៃចុងក្រោយ, តែថ្នាក់ដឹកនាំCNRP កំពុងយកទៅពិចារណារឿងនេះ
៤៖ រាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឲ្យម្ចាស់រោងចក្រ សហគ្រាសទាំងអស់ សម្រួលពេលវេលាដល់កម្មករ បានទៅបោះឆ្នោតគ្រប់ៗគ្នា
៥៖ បេក្ខជនឈរឈ្មោះលេខរៀងទី១ នៅឃុំថ្មដូនពៅ លោក ខ្លូត ប៊ុនធាន អះអាងថា «ការលាលែងរបស់ខ្ញុំ ចេញពី CNRP មិនមានអ្នកបង្ខំនោះទេ ដោយសារអស់ទឹកចិត្តចំពោះការងារ»
៦៖ ក្រសួងទេសចរណ៍ ណែនាំឲ្យម្ចាស់អាជីវកម្មខារ៉ាអូខេ និងក្លឹបកម្សាន្តសប្បាយនានា ផ្អាកលក់ដូរគ្រឿងស្រវឹង១ថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត
៧៖ អ្នកដឹកនាំផលិតកម្មថោន និងជាគូសេ្នហ៍របស់តារាចម្រៀង យូរី ទម្លាយរូបភាពលើគ្រែ និងរូបភាពបឺតមាត់ផ្អែមល្ហែម ក្រោយបែកបាក់ស្នេហា៤ឆ្នាំ
៨៖ ប្រុសស្នេហ៍ថ្មីរបស់ យូរី លោក ប៊ីម៉ូ ចេញមុខបកអាក្រាតការពិត និងវាយបកលើអតីតគូស្នេហ៍ ក្រោយទម្លាយរូបលើគ្រែ
៩៖ គ.ជ.ប នឹងចល័តការិយាល័យបោះឆ្នោតដែលត្រូវទឹកជន់លិច នៅខេត្តមួយចំនួន និងអាចពន្យារពេលបោះឆ្នោត នៅការិយាល័យនោះ បើត្រូវទឹកលិចខ្លាំង
១០៖ ទីបំផុត! ពលរដ្ឋអគារប៊ូឌីញទាំងអស់ បានសម្រេចចិត្តព្រមលក់ផ្ទះឲ្យទៅក្រុមហ៊ុនជប៉ុន ប៉ុន្តែមិនទាន់ចុះកិច្ចសន្យាគ្រប់គ្នានៅឡើយទេ
១១៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បាញ់៥គ្រាប់ បង្ក្រាបក្រុមជនជាតិចិនបង្កហិង្សា និងអនាធិបតេយ្យនៅចំណុចភ្នំខៀវ, ចាប់ខ្លួន១៣នាក់
១២៖ អតីតអ្នកគាំទ្របក្សសង្រ្គោះជាតិដ៏ស្រស់សោភា កញ្ញា សូ ធារ៉ា ត្រូវបានគេជេរថា «ជនក្បត់ជាតិ និងលក់ក្បាលឲ្យយួន» ក្រោយពេលឈប់គាំទ្របក្សនេះ
១៣៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី៖ ៣ឆ្នាំចុងក្រោយកម្លាំងមួកខៀវកម្ពុជា២០នាក់ បានស្លាប់ និងរបួសក្នុងបេសកកម្មនៅក្រៅប្រទេស
១៤៖ សរុបព័ត៌មានលម្អិត នៃការបំផ្ទុះគ្រាប់បែកអត្តឃាត កណ្តាលទីក្រុងកាប៊ុលរបស់អាហ្វហ្គានីស្ថាន ផ្តាច់ជីវិតមនុស្ស ៨០នាក់ និងរបួស៣៥០នាក់ ក្នុងនោះក៏មានបុគ្គលិកទូត, អ្នកសារព័ត៌មាន, និងបុគ្គលិកទូរទស្សន៍! ៕