(ព្រៃវែង)៖ នៅពេញមួយថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំជាខ្លាង ស្រុកស្វាយអន្ទរ និងឃុំគោកគង់កើត ស្រុកកញ្ជ្រៀច ដឹកនាំក្រុមការងារ ​បន្ដជួបអ្នកសង្កេតការណ៍បោះឆ្នោតរបស់គណបក្ស នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីណែនាំពីការងារមួយចំនួន ជុំវិញការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្ងៃខាងមុខនេះ។

អ្នកសង្កេតការណ៍របស់គណបក្សប្រជាជន ដែលលោក ចាន់ វ៉ាន់ធឿន ជួបសំណេះសំណាលនេះរួមមាន នៅឃុំគោកគង់កើតចំនួន២៤នាក់ និងឃុំជាខ្លោង២៦នាក់។

បន្ថែមពីការងារនេះ លោកប្រធានក្រុមការងារ បានចុះបង្រៀនពីការគូសសន្លឹកឆ្នោត ដល់សមាជិកបក្ស ទាំង២ឃុំសរុប ៤១១នាក់ និងបានបន្ដចុះបិតផ្លាកសញ្ញាគណបក្ស​, ទុងជាតិ និងបដានៅតាមខ្នងផ្ទះ ទូទាំងឃុំទាំង២ផងដែរ៕