(ភ្នំពេញ)៖ ពលករខ្មែរ១៧នាក់ ត្រូវបាននគរបាលសមុទ្រវៀតណាមឃាត់ខ្លួន ពេលកំពុងធ្វើសកម្មភាពដឹកជញ្ជូន និងជួញដូរ ប្រេងខុសច្បាប់លើនាវារបស់ថៃ និងវៀតណាម នៅក្នុងដែនសមុទ្រវៀតណាម។ នេះបើតាមការបញ្ជាក់ របស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ។
លោក ជុំ សុន្ទរី បានបញ្ជាក់ថា ពលករខ្មែរទាំង១៧នាក់នេះ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧នេះ ហើយបច្ចុប្បន្នត្រូវបានឃុំខ្លួន បណ្ដោះអាសន្ននៅលើកោះ ភូគុក
(កោះត្រល់) ខេត្ត កៀងយ៉ាង ប្រទេសវៀតណាម។
លោក ជុំ សុន្ទរី ក៏បានបញ្ជាក់ឲ្យដឹងដែរថា ក្រោយពេលទទួលបានដំណឹងពីការឃាត់ខ្លួននេះ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ បានចុះទៅជួបសួរសុខទុក្ខ និងសម្របសម្រួលជាមួយអាជ្ញាធរវៀតណាម ដើម្បីជួយឲ្យពួកគេបានត្រលប់មកកម្ពុជាវិញ។
ពលករខ្មែរទាំង១៧នាក់ ដែលអាជ្ញាធរវៀតណាមឃាត់ខ្លួននេះរួមមាន៖
១៖ ឈ្មោះ ស្នា អាយុ៣០ឆ្នាំ មកពីខេត្តសៀមរាប
២៖ ឈ្មោះ ប៉ុន អាយុ៣៥ឆ្នាំ មកពីខេត្តសៀមរាប
៣៖ ឈ្មោះ សុធា អាយុ២៤ឆ្នាំ មកពីខេត្តសៀមរាប
៤៖ ឈ្មោះ ទួល អាយុ២៣ឆ្នាំ មកពីខេត្តសៀមរាប
៥៖ ឈ្មោះ ចិន វិន អាយុ២៥ឆ្នាំ មកពីខេត្តសៀមរាប
៦៖ ឈ្មោះ អ៊ុ វុធ អាយុ៣៥ឆ្នាំ មកពីខេត្តសៀមរាប
៧៖ ឈ្មោះ កេង ហឿ អាយុ៣៤ឆ្នាំ មកពីខេត្តសៀមរាប
៨៖ ឈ្មោះ ឌឿង ភី អាយុ២៦ឆ្នាំ មកពីខេត្តសៀមរាប
៩៖ ឈ្មោះ គង់ រ៉ា អាយុ២៤ឆ្នាំ មកពីខេត្តសៀមរាប
១០៖ ឈ្មោះ ហុង សុភាព អាយុ៣០ឆ្នាំ មកពីខេត្តសៀមរាប
១១៖ ឈ្មោះ ផាត អាយុ២៥ឆ្នាំ មកពីខេត្តសៀមរាប
១២៖ ឈ្មោះ សួល អាយុ៥០ឆ្នាំ មកពីខេត្តកំពង់ធំ
១៣៖ ឈ្មោះ សៀត អាយុ១៨ឆ្នាំ មកពីខេត្តកំពង់ធំ
១៤៖ ឈ្មោះ វៀម អាយុ២៥ឆ្នាំ មកពីខេត្តកំពង់ធំ
១៥៖ ឈ្មោះ អេង ធួល អាយុ២៣ឆ្នាំ មកពីខេត្តកំពង់ចាម
១៦៖ ឈ្មោះ ឆាត អាយុ៣៥ឆ្នាំ មកពីខេត្តកំពង់ចាម
១៧៖ ឈ្មោះ គា ធី អាយុ៣៨ឆ្នាំ មកពីខេត្តកោះកុង៕