(សៀមរាប)៖ កម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលស្រុកជីក្រែង និងស្រុកប្រាសាទបាគង នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ បានចុះបង្រ្កាបករណីចាត់ចែង និងប្រើប្រាស់ដោយខុសច្បាស់នូវសារធាតុញៀន២នាក់ នៅពីរទីតាំងផ្សេងគ្នា។

មន្រ្តីនគរបាលបានឲ្យដឹងថា ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ ស្ថិតនៅភូមិអូ ឃុំកណ្តែក ស្រុកប្រាសាទបាគងឃាត់ខ្លួនជន សង្ស័យ២នាក់ ចំណែកជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូង និងម្នាក់ទៀតត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌល ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនម្នាក់៕