(កណ្តាល)៖ លោក គង់ វិបុល អនុប្រធានទី១ គណៈអចិន្ត្រៃយ៍គណៈពង្រឹង មូលដ្ឋានស្រុកល្វាឯម នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជារាប់ពាន់នាក់ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។
ក្នុងឱកាសសំណេះសំណាលជាមួយសមាជិក សមាជិកាបក្សនោះ លោក គង់ វិបុល បាននាំនូវការផ្តាំផ្ញើសេចក្តីនឹករលឹក និងការសួរសុខទុក្ខមកកាន់ បងប្អូនពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំង២ តែងតែគិតគូរអំពីសុខទុក្ខ ជីវភាពរស់នៅរបស់បងប្អូនជន រួមជាតិទាំងអស់គ្នា។
លោក គង់ វិបុល ក៏បានរំលឹកនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដើម្បីជៀសវាង កុំជឿតាមការអូសទាញ ការឃោសនាអកុសល និងចេតនាអាក្រក់ណាមួយ ឲ្យយល់ច្រឡំមកលើរាជរដ្ឋាភិបាល និងការញុះញង់នានា។
លោកលើកឡើងថា ការតាក់តែងគោលនយោបាយដឹកនាំប្រទេស គណបក្សប្រជាជនតែងតែគិតគូរយ៉ាងម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយ ដើម្បីធានាដល់ការអភិវឌ្ឍ និងលើកម្ពស់កម្រិតជីវភាព ប្រជាជនប្រកបដោយចីរភាព និងសមធម៌។
ក្នុងជំនួបសំណេះសំណាលនោះដែរ លោក គង់ វិបុល បានជម្រាបជូនសមាជិកសមាជិក នូវគោលនយោបាយ គណបក្សប្រជាជន៖
* CPP មិនសន្យា តែធ្វើដើម្បីប្រជាជន
* CPP មានការអត់ធ្មត់ណាស់ ដើម្បីសេចក្តីសុខសន្តិភាព របស់ប្រជាពលរដ្ឋ ព្រោះជាគណបក្សកាន់អំណាច។
* មានតែ CPP តែមួយគត់ ដែលមានបទពិសោធន៍ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំ
* CPP តែងតែចាត់មន្ត្រីឱ្យចុះជាប់ជាមួយប្រជាជន ដើម្បីបានដឹងពីទុក្ខលំបាក ព្រមទាំងដោះស្រាយបញ្ហា និងសំណូមពរនានា របស់បងប្អូនយើងបានទាន់ពេលវេលា
* សមាជិក សមាជិកា CPP ត្រូវតែ អត់ធ្មត់ កុំជេរតបទៅបក្សដទៃបែបអត់ពូជ ត្រូវសុភាពរាបសាស្លូតបូត
* បេក្ខភាពក្រុមប្រឹក្សាឃុំ សង្កាត់របស់ CPP មិនមានតម្រូវឲ្យមានការបង់ប្រាក់នោះទេ
* អំពាវនាវប្រជាពលរដ្ឋទាំងអស់រួមគ្នាថែរក្សាសុខសន្តិភាព ព្រោះបើគ្មានសន្តិភាព គ្មានការអភិវឌ្ឍឡើយ
* CPP នឹងនៅតែបន្តប្រឹងប្រែងទៅមុខទៀត ត្រូវធ្វើឲ្យល្អជាងមុន ប្រសើរជាងមុន ព្រោះបើទោះបីពេលបច្ចុប្បន្ន មិនអាចបំពេញចិត្តមនុស្សគ្រប់គ្នា តែដំណាក់កាលនេះល្អប្រសើរជាង ដំណាក់កាលមុនឆ្ងាយណាស់
លោក គង់ វិបុល បានលើកឡើងពីការអូសទាញ ការឃោសនាអកុសល និងចេតនាអាក្រក់របស់បក្សប្រឆាំង ជូនប្រជាពលរដ្ឋគិតពិចារណរួមមាន៖ ការសន្យាខ្យល់អស់ពី៤ម៉ឺនរៀល មកសន្យា ៥០ម៉ឺនដុល្លារសម្រាប់មួយឃុំ, ការប៉ុនប៉ងលុបក្រសួងអភិវឌ្ឍជនបទ ទាំងខ្លួនមិនទាន់បានកាន់អំណាចផងនោះ និងការលាបពណ៌ និងការបញ្ឆេះភ្លើងសង្គ្រាមរបស់បក្សប្រឆាំងជាដើម។
ក្នុងឱកាសនោះ លោក គង់ វិបុល បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ទៅបោះឆ្នោតឲ្យបានគ្រប់គ្នា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។
* បោះឆ្នោតដើម្បីសុខសន្តិភាព បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
* បោះឆ្នោតដើម្បីភូមិឃុំមានការអភិវឌ្ឍន៍ បោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា។
* បោះឆ្នោតដើម្បីផ្លូវបេតុងខ្វាត់ខ្វែង និងហេដ្ឋារចនាសម្ព័ន្ធសំបូរបែប បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
* បោះឆ្នោតដើម្បីភាពរីកចម្រើនខ្លួនឯង បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
* បោះឆ្នោតដើម្បីការហ៊ានសន្យា ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កាជាសម្គាល់!!!