(ភ្នំពេញ)៖ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ សិស្សានុសិស្សជិត៥,០០០នាក់ មកពីវិទ្យាល័យផ្សេងៗគ្នាបានមក សិក្សាស្វែងយល់ពីប្រព័ន្ធអប់រំ អាមេរិកាំង សម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សា នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)។
ដើម្បីឆ្លើយតបនឹងតម្រូវការរបស់សិស្សក្នុងការស្វែងយល់ និងជ្រើសរើសសាកលវិទ្យាល័យដែលល្អ វាគ្មិនជាច្រើនរូប ជាសាស្រ្តាចារ្យល្បីៗ និស្សិត និងតំណាងមកពីសាកលវិទ្យាល័យ ជាដៃគូនៅសហរដ្ឋអាមេរិក គឺសាកលវិទ្យាល័យអារីហ្សូណា បានធ្វើបទបង្ហាញ និងផ្តល់ឱកាសដល់សិស្សានុសិស្ស សួរចម្ងល់ទាំងអស់ ដើម្បីងាយស្រួលដល់ពួកគាត់ធ្វើការសម្រេចចិត្តជ្រើសរើសសាក លវិទ្យាល័យបែបណា ដែលផ្តល់នូវការអប់រំមានគុណភាព ខ្ពស់បំផុត។
បន្ទាប់ពីបានចូលរួមសិក្សាស្វែងយល់ហើយ សិស្សានុសិស្សទាំងអស់មានឱកាស ទៅទស្សនាអគារសិក្សាថ្មីរបស់ សាកលវិទ្យាល័យ AUPP ដែលជាអគារសាកលវិទ្យាល័យដែលធំជាងគេនៅកម្ពុជា បំពាក់ដោយគ្រឿងបរិក្ខារសំបូរបែប និងទំនើបបំផុត ស្របតាម ស្តង់អាមេរិកាំង។
សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ត្រូវបានទទួលស្គាល់ថាជា គ្រឹះស្ថានឧត្តមសិក្សាតែមួយគត់នៅកម្ពុជា ដែលផ្តល់នូវការអប់រំ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ស្តង់ដារអាមេរិក។ និស្សិត AUPP នឹងទទួលបានសញ្ញាបត្រពីរ បន្ទាប់ពីការបញ្ចប់ការ សិក្សាដោយជោគជ័យ គឺសញ្ញាបត្រមួយចេញដោយសាកលវិទ្យាល័យ AUPP និង សញ្ញាបត្រមួយទៀតចេញដោយសាកលវិទ្យា ល័យ ដៃគូនៅសហរដ្ឋអាមេរិក។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ទូរសព្ទលេខ ០២៣-៩៩០-០២៣/០១២-២៦៦-៦៣១/ ០១២-៨៩៨-១២៤ ឬចូលទៅកាន់គេហទំព័រ www.aupp.edu.kh៕