(ភ្នំពេញ)៖ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានសម្រេចបង្កើតក្រុមការងារសម្របសម្រួលកិច្ចសហប្រតិបត្តិការជាមួយភាគីចិន ក្នុងវិស័យច្បាប់ និងយុត្តិធម៌។ នេះបើតាមសេចក្តីសម្រេចរបស់ក្រសួងយុត្តិធម៌ ដែលចេញនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧។
តាមសេចក្ដីសម្រេច ដែលអង្គភាព Fresh News ទទួលបាននៅមុននេះបន្ដិច បានបញ្ជាក់ថា ក្រុមការងារនេះ មានលោក ជិន ម៉ាលីន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាប្រធាន, លោក ឃ្លោក ដារ៉ា ជាអនុប្រធាន និងសមាជិក៥រូបផ្សេងទៀត។
សូមអានសេចក្ដីសម្រេច របស់ក្រសួងយុត្តិធម៌ ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖