(ភ្នំពេញ)៖ កន្លងទៅថ្មីៗនេះមានជនខិលខូតចំនួនបានបន្លំខ្លួនជា ថ្នាក់ដឹកនាំ និងមន្ដ្រីរដ្ឋបាលមន្ទីរពេទ្យកាល់ម៉ែត ដែលប្រើប្រាស់លេខទូរស័ព្ទ មួយចំនួនដូចជា៖ ០១២ ៨៣៧ ៩០៣/០១២ ៨៣៧ ៨៥១/០៩៧ ៩២៤៨ ៩៩៩/០៩៧ ៥៩៨១ ៣៣៣ តេទៅបោកប្រាស់ប្រជាពលរដ្ឋ ក្នុងបំណងទុច្ចរិត តាមមធ្យោបាយផ្សេងៗ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់មន្ទីរពេទ្យកាល់ម៉ែត ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ។
ជាមួយគា្ននោះ ទីចាត់មន្ទីរពេទ្យកាល់ម៉ែត សូមធ្វើការបដិសេធជាដាច់ខាត ព្រោះខាងមន្ទីរពេទ្យមិនមានថ្នាក់ដឹកនាំ ឬមន្ដ្រីណា ប្រើប្រាស់លេខទូរស័ព្ទខាងលើនេះ តេទៅបោកប្រាស់ពលរដ្ឋនោះឡើយ។
បន្ថែមពីនេះ មន្ទីរពេទ្យក៏សុំកិច្ចសហការជាមួយពលរដ្ឋ ដើម្បីជៀសវាងការចាញ់ល្បិចកលផ្សេង ដោយត្រូវផ្ដល់ព័ត៌មានមកទីចាត់ការមន្ទីរពេទ្យកាល់ម៉ែត ជាបន្ទាន់ តាមទូរស័ព្ទលេខ ០១២ ៨១ ៩៣ ៩៣ ដើម្បីចាត់វិធានការតាមច្បាប់៕