(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ បានចេញសេក្ដីជូនដំណឹងថា ខ្លួននឹងដាក់ចេញនូវចលនា ប្រឡងប្រណាំង «បដិសណ្ឋារកិច្ចល្អ» ក្នុងវិស័យទេសចរណ៍ ប្រចាំឆ្នាំ២០១៧ ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ តទៅ។
ក្រសួងក៏បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ ដែលបម្រើសេវាទេសចរណ៍ ត្រូវមកសុំ និងដាក់ពាក្យចូលរួមប្រឡងប្រណាំងនេះ ជាកាតព្វកិច្ច។
បើតាមក្រសួងទេសចរណ៍ ចលនាប្រឡងប្រណាំងនេះ មានគោលបំណងជំរុញ និងលើកទឹកចិត្តដល់ប្រតិបត្តិករទេសចរណ៍ឱ្យខិតខំ ប្រឹងប្រែងអភិវឌ្ឍន៍សម្បទាទេសចរណ៍របស់ខ្លួន ប្រកបដោយស្ដង់ដារត្រឹមត្រូវ អភិរក្សវប្បធម៌ ប្រពៃណីរបស់ជនជាតិខ្មែរលើកកម្ពស់ ធនធានមនុស្សដែលមានជំនាញ គុណភាព ប្រសិទ្ធភាពខ្ពស់ សំដៅទាក់ទាញទេសចរ ក៏ដូចជាពន្យារការស្នាក់នៅរបស់ទេសចរ និងចូលរួមបង្កើនដល់ការលើកកម្ពស់ កម្ពុជាជាគោលដៅទេសចរណ៍ ប្រកបដោយភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ និងប្រកបដោយផាសុខភាព សម្រាប់ការស្នាក់នៅរបស់ភ្ញៀវទេសចរ សក្តិសមនឹងប្រសិទ្ធនាម «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ»។
សូមអានខ្លឹមសារ ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ដូចខាងក្រោម៖