(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ នឹងធ្វើការផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លី ពោលគឺមួយយប់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ នៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយសារតែជំនាញ នឹងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មី ទំហំ២២៥មីលីម៉ែត្រ នៅខាងជើង នៃចិញ្ចើមផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅ ដល់ផ្លូវ១២០K (ផ្លូវទំនប់កប់ស្រូវ)។
តាមសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ការផ្អាក់ផ្គត់ផ្គង់ទឹកនេះ ចាប់ពីម៉ោង២១៖០០នាទី ដល់ម៉ោង០៤៖០០នាទីទាបភ្លឺព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧៕
ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងរបស់ រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ ដែលមានខ្លឹមសារទាំងស្រុង៖