Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសុខាភិបាល៖ រយៈពេលមួយសប្ដាហ៍ មានអ្នកញៀនគ្រឿងញៀនទៅទទួលសេវាសុខាភិបាល ៣២៥នាក់

31-05-2017 10:46

(ភ្នំពេញ)៖ របាយការណ៍របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ ដែលជាសប្តាហ៍ទី៤នោះ​ មានអ្នកញៀនគ្រឿងញៀនចំនួន ៣២៥នាក់ បានទៅទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យរដ្ឋ និងមូលដ្ឋានសុខាភិបាល​នានា ក្នុងនោះមានករណីថ្មី ១៧នាក់ និងករណីចាស់ ៣០៨នាក់។

របាយការណ៍បានបន្តថា ក្នុងអ្នកញៀនថ្នាំទាំង៣២៥នាក់ខាងលើ មានអ្នកញៀនប្រភេទអំហ្វេតាមីនចំនួន ២៣៨នាក់, ញៀនប្រភេទអាភៀនចំនួន ៨៧នាក់។ ក្នុងនោះ មានបុរស៣១៤នាក់ និងស្រី១១នាក់។

ខាងក្រោមនេះ ជាតារាងស្ថិតិអ្នកញៀនគ្រឿងញៀន របស់នាយកដ្ឋានសុខភាពផ្លូវចិត្ត​ និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល៖