(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ ប្រកាសប្រឡងជ្រើសរើសសិស្សក្រឡាបញ្ជី ជំនាន់ទី៥ នៃរាជបណ្ឌិតសភាពវិជ្ជាជីវៈ តុលាការចំនួន១០០នាក់ ក្នុងចំណោមមន្ដ្រីរាជការ និងសិស្ស និស្សិត។
តាមសេក្ដីប្រកាសព័ត៌មានដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ការប្រឡងវិញ្ញាសារ សរសេរ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ ហើយវិញ្ញាសារផ្ទាល់មាត់ នឹងធ្វើឡើងជាបន្ដបន្ទាប់ តាមដំណាក់កាល។
ព័ត៌មានលម្អិត សូមអាចសេចក្ដីប្រកាសរបស់ក្រសួងយុត្តិធម៌ ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖