(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា​ បានបង្ហាញសារនៅលើ Facebook ផ្លូវការរបស់សម្តេចថា គណបក្សប្រជាជន ឈ្នះ គឺបងប្អូនឈ្នះ! សិទ្ឋិសេរីភាព និងជំនឿសាសនារបស់បងប្អូន ត្រូវបានគោរពស្មើភាពគ្នា។ អរគុណបងប្អូនខ្មែរឥស្លាមទូទាំងប្រទេស ដែលតែងតែគាំទ្រ និងបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា!

នៅសល់តែរយៈពេល៤ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នឹងឈានមកដល់ ! សម្តេចតេជោ ហ៊ុន សែន បានបង្ហាញសារអំពាវនាវទាំងស្រុងថា៖

«យើងជឿទុកចិត្ត និង បោះឆ្នោតឲ្យតែ “គណបក្សប្រជាជនកម្ពុជា” ១គត់ ! អរគុណបងប្អូនខ្មែរឥស្លាមទូទាំងប្រទេស ដែលតែងតែគាំទ្រ និងបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជា! ដោយសារបងប្អូនប្រជាពលរដ្ឋបានបោះឆ្នោតជ្រើសរើសបក្សប្រជាជនកម្ពុជាពីអាណត្តិមុនៗត្រូវ ទើប ប្រទេសជាតិយើងមានសុខសន្តិភាព និងរីកចម្រើនមកទល់សព្វថ្ងៃនេះ។ គណបក្សប្រជាជនឈ្នះ គឺបងប្អូនឈ្នះ! សិទ្ឋិសេរីភាព និងជំនឿសាសនារបស់បងប្អូន ត្រូវបានគោរពស្មើភាពគ្នា។ គណបក្ស ប្រជនឈ្នះ គឺគ្រប់សាសនាទាំងអស់កាន់តែរីកចម្រើន!

មានតែ «គណបក្សប្រជាជនកម្ពុជា» តែមួយគត់ដែលយើងជឿទុកចិត្តតាំងពីដើមរហូតមក។ សូមបងប្អូនបោះឆ្នោតអោយបេក្ខជន ក្រុមប្រឹក្សា ឃុំ សង្កាត់ របស់ «គណបក្សប្រជាជនកម្ពុជា» យើងទាំងអស់គ្នា នៅ ថ្ងៃទី៤ មិថុនា ២០១៧ ខាងមុខនេះ!