(ភ្នំពេញ)៖ លោក រ៉េត អតីតអ្នកដឹកនាំនៅផលិតកម្មសាន់ដេ ដែលបច្ចុប្បន្នជាអ្នកដឹកនាំនៅផលិតកម្មថោន បានបង្ហាញសារឈឺចាប់ និងទម្លាយរូបភាពលើគ្រែ និងរូបភាពបឺតមាត់ផ្អែមល្ហែមជាមួយគូស្នេហ៍របស់លោក គឺតារាចម្រៀង យូរី នៅលើបណ្តាញសង្គម Facebook ក្រោយពីដឹងថា យូរី ក្បត់ស្នេហ៍ស្រវារកអ្នកថ្មី។
លោក រ៉េត ដែលបច្ចុប្បន្នបានចូលទៅបម្រើនៅផលិតកម្មថោន បានសរសេរនៅលើបណ្តាញសង្គម Facebook ខ្លួនបង្ហាញការឈឺចាប់យ៉ាងដូច្នេះថា៖ «អូនអើយ យើងនៅជាមួយគ្នា៤ឆ្នាំហើយ ដូចប្តីប្រពន្ធអ៊ីចឹង អ្វីក៏យើងធ្លាប់ធ្វើជាមួយគ្នាដែរ សុខជា ជាមួយគ្នា រំភើបលំបាក និងសប្បាយបែបណាក៏យើងហែលឆ្លងអស់ហើយដែរ។ តើហេតុអ្វី ពេលនេះអូនក្បត់បងកើត តើអូនសប្បាយណាស់មែនទេ ដែលបានក្បត់បង សាហាវយើងនេះ តើពេលនេះបងត្រូវធ្វើបែបណា តើបងអាចសូមរៀបរាប់រឿង យើងទាំងអស់ អោយចេញមក ដើម្បីបន្ធូរអារម្មណ៍ ឈឺចាប់ពេលនេះបានទេ?»
ពាក់ព័ន្ធការទម្លាយសារឈឺចាប់ និងរូបភាពទាំងនេះ អង្គភាពព័ត៌មាន Fresh News និង Khmertalkiing មិនអាចសុំបំភ្លឺបន្ថែមពីសាម៉ីខ្លួននៅឡើយនោះទេ៕