(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង ៧៖០០នាទីយប់)។ លោក លឹម ជាវុត្ថា, លោក ស៊ន សុភ័ក្រ្ត, លោក វ៉ាន់ សារាយ, លោក ប៉ា ជេដ្ឋា, លោកពេជ្រ ប៊ុនសាយ , កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក សៀ សៀកឡេង, លោក អាន សុគន្ធារ៉ា​ និង លោក ហួន លីហួ រាយការណ៍ព័ត៌មានទាំងនេះ៖

 

* ព័ត៌មានជាតិ (Cambodia News)
១៖ ថ្ងៃបិទបញ្ចប់ការឃោសនា ! លោក កឹម សុខា ប្រកាសហែក្បួនជិត៥ម៉ឺននាក់ ខណៈសម្តេចតេជោ ហ៊ុន សែន ដឹកនាំយុទ្ធនាការឃោសនាដ៏ធំសម្បើមរហូត ជាង១៥ម៉ឺននាក់ ពេញរាជធានីភ្នំពេញ
២៖ បេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ លេខរៀងពី១ ដល់៣ និងសកម្មជនរបស់ CNRP ទាំងអស់តែម្តង នៅក្នុងឃុំថ្មដូនពៅ ស្រុកថ្មបាំង ប្រកាសលាលែង ហើយចូលរួមជាមួយ CPP
៣៖ អ្នកនាំពាក្យកាន់អំណាច បានថ្លែងថា ការប៉ុនប៉ងលុបក្រសួងអភិវឌ្ឍជនបទ បង្ហាញថា បក្សប្រឆាំង គ្មានការគិតគូពីតម្រូវការរបស់ប្រជាជនឡើយ
៤៖ គណបក្សប្រជាជនកម្ពុជា បង្ហាញផែនទីតម្រាយផ្លូវដង្ហែក្បួនថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលដឹកនាំផ្ទាល់ដោយសម្តេចតេជោ ហ៊ុន សែន
៥៖ សំណុំរឿងសកម្មជនបក្សសង្គ្រោះជាតិជាង១០នាក់ ព្រួតវាយយុវជនម្នាក់រងរបួស ត្រូវបញ្ជូនទៅតុលាការចាត់ការតាមច្បាប់
៦៖ គ.ជ.ប ទទួលបានបណ្ដឹង៥៦ករណី ក្នុងពេលឃោសនាបោះឆ្នោត១០ថ្ងៃ ក្នុងនោះ CPP ប្ដឹង CNRP ច្រើនជាងគេ
៧៖ អង្គការខុមហ្រ្វែល ថ្លែងសរសើរ គ.ជ.ប ថា រៀបចំដំណើរការបោះឆ្នោតបានល្អប្រសើរ
៨៖ គិតត្រឹមព្រឹកថ្ងៃ៣០ ឧសភា ពលរដ្ឋនៅអគារប៊ូឌីញ ៤៦៤គ្រួសារហើយ បានចុះកិច្ចសន្យាលក់លំនៅដ្ឋាន
៩៖ឈ្មួញនៅខេត្តកំពង់ធំ ប្រមូលទិញសត្វគោ ក្របី ដែលកំពុងមានជំងឺមកកាប់លក់ឲ្យប្រជាពលរដ្ឋបរិភោគ, មន្រ្តីនិងអាជ្ញាធរកំពុងចុះទប់ស្កាត់
១០៖ កម្លាំងនគរបាលអន្ដោប្រវេសន៍ ចុះឃាត់ខ្លួនជនជាតិវៀតណាម និងចិនដីគោក៩៣នាក់ នៅខណ្ឌដូនពេញ ពីបទស្នាក់នៅ និងធ្វើការខុសច្បាប់
១១៖ ឆ្លៀតពេល កម្លាំងសមត្ថកិច្ចរវល់ការពារសន្តិសុខ ពេលឃោសនាបោះឆ្នោត ឈ្មួញលួចដឹកឈើក្រញូងតាមរថយន្តដឹកសាំង តែជាប់ដៃអាវុធហត្ថ នៅខេត្តបាត់ដំបង

* ព័ត៌មានអន្តរជាតិ (World News)
១៖ កូរ៉េខាងជើង ប្រកាសពីភាពជោគជ័យនៃការធ្វើតេស្ដមីស៊ីលផ្លោង (Ballistic) នៅព្រឹកថ្ងៃច័ន្ទម្សិលមិញ
២៖ ព្យុះកំណាច វាយប្រហារទីក្រុងម៉ូស្គូ បណ្តាលឲ្យមនុស្ស០៦នាក់ស្លាប់ និងជាង៤០ផ្សេងទៀតរបួស
៣៖ ប្រធានាធិបតីកូរ៉េខាងត្បូងថ្មី «ចេញបញ្ជាឲ្យស៊ើបអង្កេតរឿង ការបំពាក់ប្រព័ន្ធ THAAD» ដោយសង្ស័យគ្មានការអនុញ្ញាតត្រឹមត្រូវ!
៤៖ កំពូលជើងឯកវាយកូនហ្គោលអាមេរិក Tiger Woods ត្រូវប៉ូលិសចាប់ខ្លូនពីបទបើកបរក្រោមជាតិស្រវឹង
៥៖ កីឡាករ Floyd ឈរនៅលេខ១ គ្រាដែល Pacquiao ឈរលេខ៣ ក្នុងនាមជាអ្នកប្រដាល់មានលុយច្រើនគេ
៦៖ ព្យុះស៊ីក្លូនដ៏កំណាច «Mora» វាយប្រហារយ៉ាងសន្ធប់លើបង់ក្លាដែស ក្នុងល្បឿន១១៧គីឡូម៉ែត្រ/ម៉ោង!

(លោក លឹម ជាវុត្ថា, លោក ស៊ន សុភ័ក្រ្ត, លោក វ៉ាន់ សារាយ, លោក ប៉ា ជេដ្ឋា, លោកពេជ្រ ប៊ុនសាយ, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក សៀ សៀកឡេង, លោក អាន សុគន្ធារ៉ា​ និង លោក ហួន លីហួ)