(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះ បានដឹកនាំកម្លាំងជំនាញវិស្វកម្ម ចុះត្រួតពិនិត្យការសាងសង់ទំនប់ទឹក និងស្ថានីយផលិតទឹកស្អាតប្រើប្រាស់ នៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំរាយ ស្ថិតនៅខេត្តកំពង់ឆ្នាំង។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា មជ្ឈមណ្ឌលនេះបានកសាងហេដ្ឋារចនាសម្ពន្ធជាច្រើនដូចជា ប្រព័ន្ធផ្លូវ លូ បណ្តាញអគ្គិសនី អគារស្នាក់នៅ អគារពហុសិក្សា ផ្ទះបាយ បន្ទប់អនាម័យ ទីលានឧបសគ្គ ។ល។។
លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា «ថ្មីៗនេះ នាយឧត្តមសេនីយ៍ សៅ សុខា បានខិតខំប្រឹងប្រែងពុះពារដោះស្រាយថវិកា ដើម្បីសាងសង់ទំនប់ទឹក និងស្ថានីយផលិតទឹកស្អាតបន្ថែមទៀត»៕