(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានមុននេះបន្តិចនាល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះបានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នឹងធ្វើការដង្ហែក្បួនមហាជនបិទយុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ចំនួនជាង១៥ម៉ឺននាក់ នៅផ្លូវសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) រហូតដល់រង្វង់មូលចោមចៅ។
សាលារាជធានីភ្នំពេញ បានជូនដំណឹងថា ដើម្បីធានាឲ្យបរិយាកាសឃោសនាបោះឆ្នោតមានភាពល្អប្រសើរ និងស្មើភាពគ្រប់គណបក្សនយោបាយ ពិសេសការដង្ហែក្បួនប្រព្រឹត្តដោយរលូនរក្សាបានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបានការកកស្ទះចរាចរ សាលារាជធានីភ្នំពេញ ស្នើសូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមទីតាំងជួបជុំ និងខ្សែផ្លូវដង្ហែខាងលើនេះ មេត្តាបញ្ចៀសចរាចរជាបណ្តោះអាសន្ន នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង៦៖០០នាទីព្រឹក រហូតដល់ក្បួនដង្ហែត្រូវបានបញ្ចប់។
ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ៖