(ភ្នំពេញ)៖ ការជ្រើសរើសនូវជំនាញមួយសម្រាប់អាជីពការងារ ពេញមួយជីវិតរបស់មនុស្សយើងម្នាក់ៗ ជាអ្វីដែលមិនអាចធ្វេសប្រហែស ឬមើលរំលងបាន ពិសេសសម្រាប់ប្អូនៗសិស្សានុសិស្ស ដែលកំពុងសិក្សាក្នុងកម្រិតមធ្យមសិក្សា(ថ្នាក់ទី១២) ដើម្បីទទូលបាននូវអាជីពការងារ ក៏ដូចជាមុខរបរដ៏ជោគជ័យមួយ បុគ្គលម្នាក់ៗគប្បីគិតពិចារណា នឹងសម្រេចចិត្តឲ្យបានច្បាស់លាស់ ដើម្បីជៀសវាង នូវការខាតបង់ពេលវេលា ប្រាក់កាស ជាពិសេសគឺវិប្បដិសារីដ៏ធំធេង ចំពោះការឋិតនៅក្នុងបរិស្ថានការងារ ដែលមិនត្រូវនឹងចំណង់ចំណូលចិត្តរបស់ខ្លួន។
ដូចដែលយើងបានដឹងហើយថា ការជ្រើសរើសនូវជំនាញ ឬ ធ្វើអ្វីមួយដែលផ្ទុយពីចំណង់ចំណូលចិត្ត ប្រៀបដូចជាការបំផ្លាញនូវទេពកោសល្យដ៏ល្អពីធម្មជាតិរបស់ខ្លួនយ៉ាងដូច្នេះដែរ។ យើងត្រូវធ្វើវាទាំងដែលមិនប្រសព្វ មិនពេញចិត្ត និងមិនល្អ ដោយសារតែវាជាសកម្មភាព និងជំនាញដែលខុសពីទេពកោសល្យ និងចំណង់ចំណូលចិត្តពិតប្រាកដរបស់យើង ផ្ទុយអំពីការលើកឡើងខាងលើ ក៏នៅតែមានបុគ្គល ក៏ដូចជាប្អូនៗសិស្សានុសិស្សមួយចំនួនបានជ្រើសរើសនូវជំនាញ ដែលប្រាកចាកពីទេពកោសល្យ នឹងការពេញចិត្តរបស់ខ្លួន ដោយពួកគេបាននិយាយថា បុគ្គលជាច្រើនដែលបានសិក្សានូវជំនាញនេះសុទ្ធតែទទួលបានប្រាក់ចំនូលខ្ពស់ ជំនាញនោះមានភាពពេញនិយម និងការជ្រើសរើសជំនាញនោះ នឹងធ្វើឲ្យពួកគេអាចសិក្សារួមជាមួយ មិត្តភក្កិរបស់គេជាដើម។ ដូច្នេះ តើយើងគប្បីជ្រើសរើសជំនាញតាមមិត្តភក្តិ ឬ ស្របទៅតាមចំណង់ចំណូលចិត្តពិតរបស់យើង? ហើយកត្តាអ្វីខ្លះដែលជម្រុញឲ្យការជ្រើសរើសជំនាញរបស់អ្នកប្រកប ដោយភាពត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់?
ប្អូនស្រី ប៊ុត សូម៉ាឡា ដែលបច្ចុប្បន្នជានិសិត្សឆ្នាំទី២ នៃវិទ្យាស្ថាន Camed Business School បានថ្លែងថា «ក្នុងការជ្រើសរើសជំនាញសិក្សាវាមិនមែនជារឿងសាមញ្ញ បើសិនជាខ្ញុំជ្រើសរើសខុស វានឹងធ្វើឲ្យខាតបង់ទាំងពេលវេលានិងប្រាក់កាស ហើយអ្វីដែលរឹតតែគួរឲ្យព្រួយបារម្ភនោះ គឺផលប៉ះពាល់់ចំពោះអនាគតរបស់ខ្ញុំ ដូច្នេះហើយខ្ញុំនឹងជ្រើសរើសជំនាញណាដែលខ្ញុំស្រលាញ់ ហើយក៏ស្របទៅតាម ទេពកោស្យពីធម្មជាតិរបស់ខ្ញុំផងដែរ ម្យ៉ាងវិញទៀត ដើម្បីជ្រើសរើសជំនាញឲ្យបានត្រឹមត្រូវ យើងម្នាក់ៗគប្បីរកឲ្យឃើញនូវអ្វីដែលយើងស្រលាញ់ពេញចិត្តពិតប្រាកដ ហើយអ្វីដែលរឹតតែសំខាន់ គឺសាលារៀន។យើងត្រូវជ្រើសរើសសាលារៀនណា ដែលមានកម្រិតស្តង់ដាខ្ពស់ត្រូវនឹងជំនាញដែលយើងជ្រើសរើស ព្រមទាំងមានការទទួលស្គាល់ទូលំទូលាយផងដែរ»។
ប្អូនស្រីក៏បានបញ្ជាក់ផងដែរថា ចំពោះការសិក្សាជំនាញគណនេយ្យ និង ហិរញ្ញវត្ថុនៅ វិទ្យាស្ថាន Camed Business School ប្អូនទទួលបាននូវការយកចិត្តទុកដាក់យ៉ាងខ្លាំង ពីសំណាក់សាស្ត្រាចារ្យជនជាតិដើម ដែលមានបទពិសោធន៍ និងបច្ចេកទេសបង្រៀនខ្ពស់ ហើយពួកគាត់សុទ្ធសឹងតែមកពីបណ្តាប្រទេសធំៗដូចជា អង់គ្លេស អាមេរិក សិង្ហបុរីជាដើម រួមជាមួយនឹង សម្ភារៈបរិក្ខា សម្បូរបែប និងការសម្របសម្រួលពីសំណាក់បុគ្គលិក រដ្ឋបាល បានធ្វើឲ្យប្អូនទទួលបានផាសុខភាពក្នុងការសិក្សាជាខ្លាំង។ ដោយឡែកការសិក្សារបស់ប្អូនក៏មានកំណើនជាលំដាប់ អមជាមួយនឹង ការយល់ដឹងច្បាស់លាស់ក្នុងវិជ្ជាជីវៈ ក៏ដូចជាឱកាសការងារសម្បូរបែប។
ការសិក្សា ជាការវិនិយោគមួយដែលចំណាយរយៈពេលវែង អ្នកខ្លះអាចនឹងប្រើរយៈពេល វែងដើម្បីបញ្ចប់ការសិក្សារបស់ពួកគេនៅក្នុងកម្មវិធីមួយ។ដូច្នេះហើយ យើងម្នាក់ៗគប្បីគិតពិចារណា ស្រាវជ្រាវព័ត៌មាន ដែលពាក់ពន្ធ័ឲ្យបានច្បាស់លាស់ ព្រមទាំងស្វែងរកឲ្យឃើញនូវចំណង់ចំណូលចិត្តពិតប្រាកដរបស់ខ្លួន ហើយអ្វីដែលមិនអាចខ្វះបាននោះគឺ ការជ្រើសរើសសាលារៀនដែលមាន បច្ចេកទេសបង្រៀនកម្រិតស្តង់ដា រួមទាំងមានការទទួលស្គាល់លក្ខណៈអន្តរជាតិ។ ជាក់ស្តែងដូចជា វិទ្យាស្ថាន Camed Business School គឺជាវិទ្យាស្ថានដែលបង្រៀនទៅលើជំនាញ គណនេយ្យ និងហិរញ្ញវត្ថុ ស្របទៅតាមស្តង់ដា ACCA ធំជាងគេនៅ ប្រទេសកម្ពុជា ហើយក៏មានការទទួលស្គាល់ពីក្រសួងអប់រំយុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសនោះគឺ សមាគមគណនេយ្យករជំនាញអន្តរជាតិ (ហៅកាត់ថា ACCA ដែលមាន ការទទួល ស្គាល់ ១៨៣ប្រទេសទូទាំងពិភពលោក)។ សូមចាប់ផ្តើមកសាងជម្រើសដ៏ឆ្លាតវៃ របស់អ្នកនៅថ្ងៃនេះ ជាមួយនឹង វិទ្យាស្ថាន Camed Business School ដោយគ្រាន់តែចូល ទៅកាន់ គេហទំព័រ៖ www.cam-ed.com សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខ 023 986 522/ 523/ 960/ 961 ៕