(ភ្នំពេញ)៖ អតិថិជនចំនួន១៣រូប មកពីបីខេត្តផ្សេងគ្នា គឺខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងបន្ទាយមានជ័យ បានឈ្នះរង្វាន់ធំពីស្រាបៀរកម្ពុជា ក្នុងខែឧសភា ឆ្នាំ២០១៧នេះ។

ក្នុងខេត្តពោធិ៍សាត់ មានអតិថិជនចំនួនម្នាក់ឈ្នះរង្វាន់ ២,២០០ដុល្លារ ខណៈក្នុងខេត្តបាត់ដំបង អតិថិជនមានសំណាង មានបួននាក់ ដែលក្នុងនោះរួមមានអ្នកឈ្នះ ២,២០០ដុល្លារពីរនាក់ និង១,២០០ដុល្លារពីរនាក់។ ចំណែកក្នុងខេត្ត​បន្ទាយមានជ័យវិញ អតិថិជនមានសំណាងរបស់ស្រាបៀរកម្ពុជាមានរហូតដល់ប្រាំមួយនាក់ ដែលរួមមាន ១០,០០០ដុល្លារម្នាក់ ២,២០០ដុល្លារបីនាក់ និង១,២០០ដុល្លារពីរនាក់។

គួរបញ្ជាក់ផងដែរថា ក្នុងរដូវកាលថ្មីនេះ ស្រាបៀរកម្ពុជាផ្តល់រង្វាន់ធំជាប្រាក់សុទ្ធតែប៉ុណ្ណោះ ដែលរូមមាន ១,២០០ដុល្លារ ២,២០០ដុល្លារ និង ១០,០០០ដុល្លារ សរុបប្រាំរង្វាន់ជារៀងរាល់ថ្ងៃ៕