(បន្ទាយមានជ័យ)៖ សកម្មជនគណបក្សសង្គ្រោះជាតិ (CNRP) ចំនួន៨១នាក់ នៅក្នុងមូលដ្ឋានស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានបន្តដើចេញពីបក្ស ដោយសារតែអស់ជំនឿលើមេដឹកនាំរបស់ពួកគេ ហើយមករួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា។ ក្រុមសកម្មជនទាំងនោះ បានលើកឡើងដូចៗគ្នាថា ការចាកចេញពីបក្សរបស់ពួកគេនេះ មកពីអកម្មក្នុងជួរថ្នាក់ដឹកនាំគណបក្ស និងបាត់បង់ជំនឿចិត្ត លើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលមិនបានធ្វើអ្វីសោះ ជូនសង្គមជាតិ គឺចេះតែសន្យាខ្សល់ បោកប្រាស់អ្នកគាំទ្រខ្លួនតែប៉ុណ្ណោះ។
លោកឧកញ៉ា ហង្ស ស៊ីផា អនុប្រធានចលនាប្រជាជនប្រតិកម្មរហ័ស ខេត្តបន្ទាយមានជ័យ បានទៅជួបសំណេះសំណាល ប្រកាសទទួលស្គាល់ សកម្មជនថ្មីទាំង៨១រូប មកពីបក្សសង្គ្រោះជាតិ ស្ថិតនៅភូមិផ្លាស់កង់ ឃុំសារង្គ ស្រុកស្វាយចេក នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧។
អតីតសកម្មជន CNRP បានឲ្យដឹងថា ដោយសារតែអស់ជំនឿរលើមេបក្ស ដែលសន្យាខ្យល់ នៅតែក្រៅប្រទេស មិនដឹងសុខទុក្ខរបស់ ប្រជាពលរដ្ឋ ដូចគណបក្សប្រជាជននោះ ជាហេតុនាំឲ្យពួកគេទាំងអស់ស្ម័គ្រចិត្តមករួមរស់ជីវភាពនយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជាវិញ។ គណបក្សប្រជាជនបានយល់សុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈជាងបក្សណាៗទាំងអស់។ ហេតុដូច្នេះបានជាសម្មជនទាំងនោះ សម្រេចចិត្តដើរចេញពីមេបក្សសន្យាខ្យល់ទាំងនោះ ដើម្បីមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ព្រោះទីណា គ្រប់ទីកន្លែង មានការអភិវឌ្ឍន៍លើគ្រប់វិស័យ។
លោកឧកញ៉ា ហង្ស ស៊ី បានថ្លែថា ក្នុងរយៈពេល៣អណត្តិមកនេះ តើអ្នកសន្យាទាំងនោះ ពួកគេបានសម្រេចលទ្ធផលអ្វីខ្លះជាផ្លែផ្កាដែរទេ? សន្យា បានត្រឹមតែសន្យាដដែលៗ ឯអ្នកសន្យាទៀតសោតក៏មុខដដែលៗ។ ប៉ុន្តែឯអ្នកមិនដែលសន្យាវិញ គឺបានបង្ហាញសមិទ្ធផលជាក់ស្តែងពីមួយអណត្តិ ទៅមួយអណត្តិដើម្បីជាប្រយោជន៍ជាតិ និងប្រជាពលរដ្ឋពាសពេញប្រទេសកម្ពុជា។
លោកឧកញ៉ា បានបញ្ជាក់ថា ដូច្នេះដើម្បីបន្តជំហានអភិវឌ្ឍជាក់ស្តែងនេះទៅមុខទៀត សូមបងប្អូនកុំជឿគណបក្សដែលសន្យាខ្យល់ ហើយដើម្បីឲ្យប្រទេសកាន់តែរីកចម្រើន សូមមេត្តាបងប្អូន !បោះឆ្នោត! ជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះទាំងអស់គ្នា៕