(សៀមរាប)៖ ពិតជាស្រស់ស្អាតមែន សម្រាប់ទេសភាពដ៏ស្រស់បំព្រង នាប្រាសាទអង្គរវត្ត ក្នុងដើមរដូវវស្សាឆ្នាំនេះ។ ប្រាសាទអង្គរវត្ត ត្រូវបានចាត់ទុកជាដួងព្រលឹងរបស់ជាតិខ្មែរ ជារៀងរាល់ឆ្នាំមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាច្រើនលាននាក់ បានមកទស្សនាកម្សាន្ត នៅតំបន់រមណីដ្ឋានអង្គរ ពិសេសប្រាសាទអង្គវត្ត។
នាដើមរដូវវស្សា ដែលចាប់ផ្ដើមមានភ្លៀងធ្លាក់នេះ បានធ្វើឱ្យដើមឈើ ព្រៃឈើ រុក្ខជាតិ រីកលូតលាស់ស្លឹក ត្រួយ បៃតងខៀវខ្ចី និងមានផ្កាចម្រុះពណ៌ នាំឲ្យទេសភាពនៅបរិវេណប្រាសាទអង្គរវត្ត កាន់តែស្រស់បំព្រងទ្វេរឡើងមួយកម្រិតទៀត។
សូមទស្សនារូបភាព ទេសភាពដ៏ស្រស់ស្អាត នាប្រាសាទអង្គរវត្ត ក្នុងដើមរដូវវស្សានេះ៖