(ភ្នំពេញ)៖ នៅថ្ងៃទិវាកុមារអន្តរជាតិ ១មិថុនាខាងមុខនេះ ហាងនំបុ័ង BreadTalk  នឹងរៀបកម្មវិធី BreadTalk’s Kid Surprise ដោយមានការផ្តល់ជូន Surprised Eggs ដ៏ស្រស់ស្អាត រួមនឹងកម្មវិធីផ្សេងៗទៀត ដល់កុមារា កុមារី  ដែលបានមកកាន់សាខារបស់ BreadTalk។

ការផ្តល់ជូនពិសេសនេះ ធ្វើឡើងក្នុងគោលបំណងចូលរួមអបរអរសាទ ថ្ងៃទិវាកុមារអន្តរជាតិ ដែលជាថ្ងៃសំខាន់របស់កុមារគ្រប់រូប និងជាពិសេសដើម្បីផ្តល់ភាពសប្បាយរីករាយដល់កុមារ រួមជាមួយក្រុមគ្រួសារផ្ទាល់ ដែលតែងតែនិយមចូលចិត្ត និងគាំទ្រ ផលិតផលនំពី ហាងនំបុ័ង BreadTalk។

គួររំលឹកផងដែរថា BreadTalk ជាហាងនំបុ័ងលំដាប់អន្តរជាតិ ដែលមានឈ្មោះបោះសំលេងនៅប្រទេសសឹង្ហបុរី ហើយបានមកដល់ប្រទេសកម្ពុជា តាំងពីឆ្នាំ ២០១៤ ដែលផលិតនំសាច់ទន់ មានរសជាតិប្លែកៗច្រើនមុខ ព្រមទាំងនំ Cake ដែលត្រូវបានអតិថិជន ក្មេង ចាស់ ទាំងក្នុង និងក្រៅស្រុក ជាច្រើនទទួលស្គាល់ទាំងរសជាតិ តម្លៃ អនាម័យ និងរចនាដ៏ប្រណិត៕