(ភ្នំពេញ)៖ ពីមុនថាមិនទាន់ទទួលបានអាជ្ញាប័ណ្ណដំណើរការស្ថានីយទូរទស្សន៍ បក្សប្រឆាំងចោទថា រដ្ឋាភិបាលបានរិតត្បិត និងមិនផ្តល់ប្រេកង់ (ប៉ុស្តិ៍ទូរទស្សន៍) ឱ្យខ្លួន ប៉ុន្តែដល់ពេលទទួលបានហើយ មិនដឹងថា តើត្រូវធ្វើម៉េចចេញបានរហូតមកទល់ពេលនេះ មិនទាន់ឃើញទូរទស្សន៍ព្រះអាទិត្យនឹងរះមក ឬមួយមិនមែន ព្រះអាទិត្យរះទេ គឺព្រះអាទិត្យបានចូលអស្តង្គតបាត់ទៅហើយ។ សកម្មជនរបស់ខ្លួនមួយចំនួនដែលបានចូលលុយចូលកាក់ អង្គុយរង់ចាំឡើងផ្សារភ្នែករហូត មកទល់ពេលនេះ នៅតែមិនទាន់ដឹងថានៅពេលណាដំណើរការនៅឡើយ។

រហូតមកទល់ពេលនេះ មានរយៈពេលជាង៣ឆ្នាំមក ហើយដែលដំណឹងនៃការបង្កើតស្ថានីយទូរទស្សន៍​នេះត្រូវបានផ្សព្វផ្សាយ ហើយបក្សប្រឆាំងបានយក លេសនេះដើម្បីរៃអង្គាសថវិកាពីប្រជាពលរដ្ឋបានប្រមាណជាង ៧សែនដុល្លារអាម៉េរិកដែរ។ ពេលរាស្ត្រសួរថា តើទូរទស្សន៍នេះដំណើរការ នៅពេលណា មេបក្សប្រឆាំង និងមន្ត្រីឡេមឡើមមួយចំនួនប្រកាសថា នឹងចេញនៅដើមឆ្នាំ២០១៥ មួយរយៈក្រោយមកថានឹងចេញនៅចុងឆ្នាំ ២០១៥ ក្រោយមកថាដើមឆ្នាំ ២០១៦ ហើយតែងតែរកលេសនេះលេសនោះមកពន្យល់អំពីការមិនដំណើរការនេះ។

ឥឡូវរហូតដល់ឆ្នាំ ២០១៧ នេះ អ្នករង់ចាំនៅតែរង់ចាំមើលទូរទស្សន៍ព្រះអាទិត្យ ឯអ្នកខ្លះទៀតក៏ភ្លេចបាត់ទៅហើយ និងអ្នកខ្លះទៀតថា បើជ្រុលតែចាញ់បោកបក្ស ប្រឆាំងទៅហើយ ឱ្យលុយគេយកទៅចែកគ្នាក៏ចែកទៅចុះ។

ម្នាក់ៗក៏លែងនឹកនាទៀតដែរព្រោះដឹងថា មូលនិធិទូរទស្សន៍ព្រះអាទិត្យគឺគ្រាន់តែដើម្បីសង្គ្រោះហោប៉ៅរបស់មន្ត្រីមួយចំនួនប៉ុណ្ណោះ ព្រោះតាមបទពិសោធ ការដំឡើងស្ថានីយ៍ទូរទស្សន៍មួយឱ្យដើរបាន ត្រូវចំណាយថវិកាយ៉ាងហោចជិត៥លានដុល្លារដែរ សម្រាប់ទិញដីសង់ស្ថានីយ៍ សម្ភារៈ បុគ្គលិក និងថ្លៃនៃដំណើរ ការផ្សេងៗ។ នេះមិនទាន់គិតថាតើទូរទស្សន៍ នេះដំណើរការហើយមាននិរន្តរភាពដែរឬអត់? អ៊ីចឹងបានថា បក្សប្រឆាំងគិតសាច់គោមុន តែ មិនបានគិតសាច់ការទេ! និយាយបោកប្រាស់ កុហករាស្ត្របាន ដល់ពេលគេតាមជាន់កែង រក លេសនេះរលេសនោះ តាមពិតខ្លួនឯងវាមិនខ្មេះ ចង់បានអាជ្ញាបណ្ណបានហើយ តែធ្វើមិនកើត។ បើធ្វើមិនកើត គួរចែកលុយដែលប្រមូលបានទៅឱ្យប្រជាជនវិញទៅ ព្រោះមានវិក្កយបត្រ តើ។ តែវិក្កយបត្រខ្លះគ្មានសាច់ប្រាក់ទេ គឺគ្រាន់តែចេញដើម្បីផ្សាយពាណិជ្ជកម្មតែប៉ុណ្ណោះ។ នេះពិតជាអ្នកភូតអាជីពមែន!

ពីប្រជាពលរដ្ឋសាមញ្ញម្នាក់

រូបភាពនេះកាលពីឆ្នាំ២០១៤ ក្នុងពិធីប្រកាសចាប់ផ្តើមទទួលវិភាគទានព្រះអាទិត្យ