(ភ្នំពេញ)៖ កម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រចំនួន៥០០អង្គ វគ្គទី៩ មានរយៈពេល៧ថ្ងៃ នឹងចាប់ផ្ដើមនៅថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។
តាមសេចក្ដីជូនដំណឹងដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧នេះ ពិធីបំបួសនេះនឹងត្រូវធ្វើឡើងក្រោមព្រះរាជអធិបតី សម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយក និងសម្ដេចព្រះរាជាគណៈព្រះមេគុណ ព្រមទាំងមន្ដ្រីសង្ឃជាច្រើនអង្គទៀត នៅវត្តភ្នៀតសិម្ពលី សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ។
សូមជម្រាបថា យុវជន យុវនារី ដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅ ហើមានបំណងចង់សាងផ្នួសអប់រំចិត្ត រយៈពេល៧ថ្ងៃ សូមទំនាក់ទំនងមកកាន់វត្តភ្នៀតសិម្ពលី សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ៕