(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការព្យាករណ៍ អាកាសធាតុប្រចាំសប្តាហ៍ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ដោយបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា កំពុងទទួលរងឥទ្ធិពលសម្ពាធទាប ហើយចាប់ពីថ្ងៃទី១ដល់ ៤ ខែមិថុនា តទៅខ្យល់មូសុងនិរតី នឹងបង្កើនឥទ្ធិពលមកលើកម្ពុជាផងដែរ។
លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា មានស្ថានភាពដូចជា៖
* តំបន់មាត់សមុទ្រ តំបន់ខ្ពង់រាប និងតំបន់ជួរភ្នំក្រវាញ នឹងមានភ្លៀងបន្តធ្លាក់ក្នុងកំរិតច្រើន។
* តំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្ក
ជាមួយគ្នានេះ ក្រសួងសូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ពិសេសចាប់ពីថ្ងៃទី ២៨-៣១ ខែឧសភា ឆ្នាំ២០១៧៕