(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង ៧៖០០នាទីយប់)។ លោក លឹម ជាវុត្ថា, លោក ស៊ន សុភ័ក្រ្ត, លោក វ៉ាន់ សារាយ, លោក ប៉ា ជេដ្ឋា, លោកពេជ្រ ប៊ុនសាយ , កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក សៀ សៀកឡេង, លោក អាន សុគន្ធារ៉ា និង លោក ហួន លីហួ រាយការណ៍ព័ត៌មានទាំងនេះ៖
* ព័ត៌មានជាតិ (Cambodia News)
១៖ តុលាការសម្រេចចេញដីកាឃុំខ្លួន មេបក្សសង្គ្រោះជាតិខេត្តពោធិ៍សាត់ ដែលបើកបុកក្មេងអាយុ៦ឆ្នាំរបួសធ្ងន់ ហើយបើកគេចមិនទទួលខុសត្រូវ
២៖ គ.ជ.ប នឹងប្រកាសលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃ៤ មិថុនា បន្ទាប់ពីបោះឆ្នោតភ្លាមៗ
៣៖ លោកបណ្ឌិត សុខ ទូច ថ្លែងថា បំណងលុបក្រសួងអភិវឌ្ឍន៍ជនបទរបស់លោក កឹម សុខា មិនជួយឲ្យការអភិវឌ្ឍឃុំ-សង្កាត់ បានល្អប្រសើរឡើយ
៤៖ ស្ថានទូតអាមេរិក និង តំណាង UN កោតសរសើរពីវីរភាពរបស់ កងទ័ពមួកខៀវកម្ពុជា ក្នុងបេសកកម្មរក្សាសន្តិភាព
៥៖ ជំនន់ទឹកភ្លៀងនៅខេត្តប៉ៃលិន លិចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ២៦ខ្នង នៅស្រុកសាលាក្រៅ
៦៖ យុវជនដែលរងការវាយដំទាត់ធាក់ ពីសំណាក់ក្រុមអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ សម្រេចដាក់ពាក្យប្តឹងសមត្ថកិច្ច
៧៖ សេដ្ឋកិច្ចវិទូ និងអ្នកស្រាវជ្រាវ ថ្លែងថា នយោបាយផ្តល់ថវិកា ៥០ម៉ឺនដុល្លារទៅឃុំ សង្កាត់ របស់គណបក្សសង្រ្គោះជាតិ ជាការខុសឆ្គងធ្ងន់ធ្ងរមិនអាចធ្វើបានឡើយ
៨៖ អ្នកនាំពាក្យការពារជាតិ ថ្លែងថា ការឃោសនាបំពាក់អាវុធទំនើបឱ្យកងទ័ព របស់បក្សប្រឆាំង ជានយោបាយទាញកម្ពុជា ឱ្យធ្លាក់ក្នុងគ្រោះមហន្តរាយ
៩៖ លោក សុខ ទូច៖ អត់អាវុធសង្រ្គាមក៏អាចផ្ទុះឡើងដែរ បើអ្នកនយោបាយព្យាយាមញុះញង់ ដើម្បីដណ្តើមអំណាច
* ព័ត៌មានអន្តរជាតិ (World News)
១៖ ប្រទេសទាំង១០លើលោក ដែលមានអ្នកស្លាប់ដោយសារភេរវកម្មច្រើនជាងគេបំផុត ក្នុងនោះអ៉ីរ៉ាក់ និងស៊ីរីជាប់ចំណាត់ថ្នាក់លេខ១ និងលេខ២
២៖ទម្លាយអាថ៌កំបាំង៖ បុរសដ៏សំខាន់បីរូប នៅពីក្រោយកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង
៣៖កូរ៉េខាងត្បូងអះអាងថា «កូរ៉េខាងជើងបាញ់មីស៊ីលផ្លោងមួយគ្រាប់» នាព្រឹកថ្ងៃចន្ទនេះ ខណៈអាមេរិកបញ្ជូននាវាដឹកយន្តហោះចម្បាំងទីបីមកក្នុងតំបន់
៤៖លទ្ធផលនៃច្បាប់អាជ្ញាសឹករបស់ លោក ឌូតឺតេ៖ «ក្នុង០៦ថ្ងៃមនុស្សស្លាប់កើនដល់ជិត ១០០នាក់» ខណៈពួកភេរវករគាំទ្រ ISIS កំពុងសងសឹកនឹងរដ្ឋាភិបាល
៥៖ចំនួនអ្នកស្លាប់ក្នុង ទឹកជំនន់នៅស្រីលង្កា «កើនដល់ ១៦៤នាក់» ខណៈរដ្ឋាភិបាលចិន «សម្រេចផ្តល់ជំនួយ ២.២លានដុល្លារ» ដើម្បីសង្គ្រោះបន្ទាន់! ៕