(ភ្នំពេញ)៖ បណ្ឌិតវិទ្យាសាស្រ្តនយោបាយ និងជាអ្នកវិនិភាគបញ្ហានយោបាយផងនោះ លោក សុខ ទូច បានលើកឡើងថា សង្រ្គាមអាចផ្ទុះបានគ្រប់ពេលវេលា បើទោះបីគណបក្សនយោបាយដទៃអត់មានអាវុធក្នុងដៃ ប្រសិនបើអ្នកនយោបាយនោះសាបព្រោះនូវការញុះញង់ លាបពណ៌ ដើម្បីដណ្តើមអំណាចនោះ។
ក្នុងវេទិកាតុមូលជជែកពីការអភិវឌ្ឍន៍ឃុំ សង្កាត់ ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជានៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧នេះ តំណាងគណបក្សនយោបាយមកពីគណបក្សសង្រ្គោះជាតិ លោក សុន ឆ័យ តំណាងគណបក្សហ៊្វុនស៊ិនប៉ិច លោក ផាន់ សិទ្ធិ និងតំណាងមកពីគណបក្ស ប្រជាធិបតេយ្យមូលដ្ឋានលោក សាម ស៊ុនឌឿន សុទ្ធតែបានលើកឡើងដូចៗគ្នា សង្រ្គាមមិនអាចកើតមាននៅកម្ពុជាឡើយ បើទោះបីគណបក្សនយោបាយ ណាមួយឈ្នះឆ្នោតក៏ដោយនោះ។
សម្រាប់លោក សុខ ទូច វិញ មិនយល់ដូចតំណាងគណបក្សនយោបាយក្រៅរដ្ឋាភិបាលទាំង ៣រូបខាងលើនោះឡើយ។ អ្នកវិភាគនយោ បាយនៅកម្ពុជារូបនេះ បានលើកឡើងថា ភ្លើងសង្រ្គាមអាចឆេះឡើងបានគ្រប់ពេលវេលា ជាពិសេសបើមានការការញុះញង់ពីសំណាក់គណបក្សនយោបាយ។ លោក សុខ ទូច បានរំលឹកថា កម្ពុជាអត់មានចេះផលិតអាវុធនោះទេ តែទីបំផុតបានធ្លាក់ក្នុងភ្លើងសង្រ្គាមអស់រយៈពេលប្រមាណ ៣០ឆ្នាំ ខណៈដែលបណ្តាប្រទេសក្នុង តំបន់មជ្ឈិមបូព៌ាមួយចំនួន ក៏អត់មានផលិតអាវុធដែរ តែទីបំផុតប្រទេសទាំងអស់នោះ ក៏សុទ្ធតែជួបភ្លើងសង្រ្គាមខ្ទេចខ្ទាំដូចគ្នា។
សូមស្តាប់លោក សុខ ទូច បញ្ជាក់ពីមូលហេតុមួយចំនួន ដែលនាំឲ្យមានសង្រ្គាម៖