(ព្រៃវែង)៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧នេះ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំជាខ្លាង-ឃុំគោកគង់កើត ស្រុកស្វាយអន្ទរ និងសហការី រួមជាមួយសាខាបក្សភូមិ-ឃុំ បានជួបពិភាក្សាការងារ ស្តីពីការត្រៀមដំណើរការបោះឆ្នោត នាពេលខាងមុខ ព្រមទាំងបានបង្រៀនសមាជិកបក្សភូមិ ពីរបៀបគូសសន្លឹកឆ្នោត និងលេខរៀងរបស់គណបក្សផងដែរ។
កម្មវិធីនេះ មានការចូលរួមពីប្រជាពលរដ្ឋចំនួន៤១១នាក់ ស្រី២០១នាក់។
ឆ្លៀតក្នុងឱកាសនោះ លោក ចាន់ វ៉ាន់ធឿន បានបន្តចុះបិតផ្លាកសញ្ញាគណបក្ស ,ទុងជាតិ និងបដា នៅតាមខ្នងផ្ទះទូទាំងឃុំទាំងមូល និងបានហូបអាហារ សម្រន់ ជាមួយប្រជាពលរដ្ឋនៅក្នុងឃុំផងដែរ។
លោក ចាន់ វ៉ាន់ធឿន បានថ្លែងថា ដោយឡែកនៅឃុំគោកគង់កើត ស្រុកកញ្រ្ជៀច ក្រុមការងាររួមជាមួយសាខាបក្សភូមិ-ឃុំបានចុះបង្រៀន សមាជិកគណបក្ស យើងពីរបៀបគូសសន្លឹកឆ្នោត នៅភូមិជ័យមុន្នី បានចំនួន១៨១នាក់៕