(ភ្នំពេញ)៖ ភ្នាក់ងារ Fresh News បានរាយការណ៍ឲ្យដឹងមុននេះបនិ្តចថា នៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧នេះ យុវជនដែលរងការវាយដំទាត់ធាត់ ពីសំណាក់ក្រុមអ្នកគាំទ្រគណបក្សសង្រ្គោះជាតិជាច្រើននាក់ ក្នុងពេលកំពុងហែក្បួនឃោសនានៅម្តុំស្ទឹងមានជ័យ បាននឹងកំពុងដាក់ពាក្យបណ្តឹង ប្តឹងក្រុមអ្នកគាំទ្រ គណបក្សសង្រ្គោះជាតិជាច្រើននាក់ នៅប៉ុស្តិ៍នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ដែលបានវាយទាត់ធាត់លើរូបគាត់នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧នេះ។

យុវជនដែលរងគ្រោះ ដោយសារក្រុមអ្នកគាំទ្រគណបក្សសង្រ្គោះជាតិមានឈ្មោះ សេក សាម៉ុន អាយុ២៧ឆ្នាំ។

សូមជំរាបថា កាលពីម្សិលមិញ អ្នកគាំទ្រគណបក្សសង្រ្គោះជាតិជាច្រើននាក់ បាននាំគ្នាព្រួតវាយយុវជនម្នាក់យ៉ាងដំណំនៅទីសាធារណៈតាមដងផ្លូវព្រះមុនីរ៉េត ខណៈកំពុងហែឃោសនារកសម្លេងឆ្នោត នៅវេលាម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧​ ម្តុំស្ទឹងមានជ័យ រាជធានីភ្នំពេញ។ សកម្មភាពនៅក្នុងវិដេអូនោះ បានបង្ហាញឲ្យ ឃើញថា ក្រុមយុវជនគណបក្សសង្រ្គោះជាតិ បានវាយ និងលោតទាត់ធាក់លើយុវជនម្នាក់ ក្នុងឯកសណ្ឋានស៊ីវិល៕