(ភ្នំពេញ)៖ អ្នកគាំទ្រគណបក្សសង្រ្គោះជាតិជាច្រើននាក់ បាននាំគ្នាព្រួតវាយយុវជនម្នាក់យ៉ាងដំណំនៅទីសាធារណៈ ខណៈកំពុងហែឃោសនារកសម្លេងឆ្នោត នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧​ ម្តុំស្ទឹងមានជ័យ រាជធានីភ្នំពេញ។ សកម្មភាពនៅក្នុងវិដេអូនោះបានបង្ហាញឲ្យឃើញថា ក្រុមយុវជនគណបក្សសង្រ្គោះជាតិ បានវាយ និងលោតទាត់ធាក់លើយុវជនម្នាក់ ក្នុងឯកសណ្ឋានស៊ីវិល។

តាមរយៈវិដេអូនេះ មហាជននៅលើបណ្តាញទំនាក់ទំនងសង្គម Facebook បានសម្តែងការខឹងសម្បារយ៉ាងខ្លាំងចំពោះទង្វើដ៏អាក្រក់នេះតែម្តង ហើយបានលើក ឡើងថា «ហេតុអ្វីវាយទាត់ធាត់គេយ៉ាងនេះ គាត់ខុសអី ? ហេតុអ្វីសកម្មជនរបស់គណបក្សសង្រ្គោះជាតិ មិនព្រមនិយាយគ្នា បែរហក់ទាត់ធាត់ ពិតជាសាហាវណាស់ CNRP អើយ។ ខ្ញុំអត់ជំនឿលោកបក្សប្រឆាំងហើយ»។  

សូមទស្សនាវិដេអូក្រុមក្រុមអ្នកគាំទ្រគណបក្សសង្រ្គោះជាតិជាច្រើននាក់ ព្រួតវាយយុវជនម្នាក់យ៉ាងដំណំ៖