(ភ្នំពេញ)៖ ហាងបឺហ្គឺ Lotteria ដែលជាយីហោដ៏ល្បីមួយ នៅប្រទេសកូរ៉េខាងត្បូង កំពុងព្យាយាមពង្រីកទីផ្សារបស់ខ្លួន កាន់តែច្រើនថែមទៀត នៅក្នុងរាជធានីភ្នំពេញ។ ជាក់ស្តែងកាលពីថ្មីៗនេះ ហាងបឺហ្គឺ Lotteria បានបើកសាខារបស់ខ្លួនថ្មីមួយទៀត នៅតំបន់ផ្សារដើមថ្កូវ រាជធានីភ្នំពេញ ដើម្បីបំពេញតម្រូវការអតិថិជន។
តាមការប្រកាសរបស់ ក្រុមហ៊ុនយីនកុកហ្វូដខប ដែលជាសម្ព័ន្ធក្រុមហ៊ុនទិញសិទ្ធិនាំចូល និងបើកដំណើរការហាងបឺហ្គឺLotteria នៅប្រទេសកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេលបើកដំណើរការជិត ៣ ឆ្នាំកន្លងមកនេះ ហាងបឺហ្គឺ Lotteria បានបន្តពង្រីកសាខាជាបន្តបន្ទាប់ នៅទូទាំងរាជធានីភ្នំពេញ។ បច្ចុប្បន្ន ហាងបឺហ្គឺ Lotteria មានសាខាសរុបចំនួន ៥ហាង គឺហាង Lotteria សាខាតាមមហាវិធីព្រះមុនីវង្ស ផ្សារទំនើបអ៊ីអន ផ្សារទំនើបសុរិយា ផ្សារទំនើបសុវណ្ណា និងសាខាផ្សារដើមថ្កូវ ដែលទើបបើកដំណើរការនេះ ។
ក្រុមហ៊ុនបានបញ្ជាក់ទៀតថា វត្តមាននៃសាខាទី ៥ នេះត្រូវបានរំពឹងទុកថា នឹងបន្តទទួលបានការគាំទ្រខ្ពស់ពីសំណាក់អតិថិជន ដែលនិយមចូលចិត្តអាហារទាន់ចិត្តលំដាប់លេខ ១ មកពីប្រទេសកូរ៉េ។
គួរបញ្ជាក់ថា ហាងបឺហ្គឺ Lotteria គឺជាហាងអាហារទាន់ចិត្តលំដាប់លេខ ១ មកពីប្រទេសកូរ៉េ ដែលមានលក់បឺហ្គឺរសជាតិឈ្ងុយឆ្ងាញ់ គ្រប់ប្រភេទ ជាពិសេសគឺបឺហ្គឺបុលគូគីបែបកូរ៉េ រួមទាំងមាន់បំពង ការ៉េម និងភេសជ្ជៈគ្រប់មុខតាមស្តង់ដារអន្តរជាតិ អមដោយអនាម័យខ្ពស់ សេវាកម្មរហ័សទាន់ចិត្ត និងបរិយាកាសទំនើបទាន់សម័យ។
ក្នុងឱកាសបើកដំណើរការសាខាថ្មីនេះ ហាងបឺហ្គឺ Lotteria ក៏មានការចូលរួមប្រគំតន្រ្តីយ៉ាងសប្បាយរីករាយពីសំណាក់តារាចម្រៀង Original គឺលោក ថេណា ដែលជាម្ចាស់បទកំពុងល្បី «ខុសជំនាន់» ដោយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ហ្វេនជាយុវវ័យ។ ទន្ទឹមនឹងនេះ អតិថិជនទាំងអស់ក៏ទទួលបានប្រូម៉ូស្សិនពិសេសភ្លាមៗ គឺរាល់ការទិញបឺហ្គឺ ២ ឈុត នឹងមានថែមជូនបឺហ្គឺមួយឈុតដោយឥតគិតថ្លៃផងដែរ៕