(ភ្នំពេញ)៖ របាយការណ៍របស់មន្ទីរពេទ្យព្រះកុសុមៈ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានអ្នកជំងឺ២,៨១២នាក់ បានចូល និងចេញ ពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកុសុមៈ។
របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងរយៈពេល៧ថ្ងៃនេះ មានអ្នកជំងឺមកទទួលសេវាពិនិត្យព្យាបាល ផ្នែកពិគ្រោះជំងឺក្រៅ (OPD) រួមមាន ពិគ្រោះជំងឺថ្មីសុរប៧១៥នាក់, ជំងឺក្នុងស្រុកប្រតិបត្តិ៣២៤នាក់, ជំងឺក្រៅស្រុកប្រតិបត្តិ៣៩១នាក់, ជំងឺវះកាត់តូច៦៤នាក់។ ដោយឡែកផ្នែកសម្រាកព្យាបាល (IPD) រួមមាន ជំងឺចូលសម្រាកពេទ្យសរុប ៦៩៨នាក់, ជំងឺសង្គ្រោះបន្ទាន់២៦៣នាក់, ជំងឺជាសះស្បើយ៣៤៧នាក់ និងជំងឺមរណៈភាព១០នាក់៕